10 ឯចៅហ្វាយលើពួកកំរៀវនោះ ក៏និយាយនឹងដានីយ៉ែលថា យើងខ្លាចព្រះករុណា ជាព្រះអម្ចាស់នៃយើង ដែលទ្រង់បានដំរូវអាហារ និងគ្រឿងផឹកដល់អ្នកណាស់ ចង់ឲ្យទ្រង់ទតឃើញមុខអ្នករាល់គ្នាបានអាក្រក់ជាងពួកកំឡោះៗស្រករនឹងឯងធ្វើអី យ៉ាងនោះ អ្នកនឹងធ្វើឲ្យយើងប្រថុយក្បាលចំពោះស្តេចហើយ
11 នោះដានីយ៉ែលនិយាយដល់អ្នកដំរួត ដែលចៅហ្វាយពួកកំរៀវបានតាំងឲ្យត្រួតលើដានីយ៉ែល ហាណានា មីសាអែល និងអ័សារាថា
12 សូមល្បងលយើងខ្ញុំ ជាអ្នកបំរើលោកបាន១០ថ្ងៃមើល សូមឲ្យគេឲ្យយើងខ្ញុំរាល់គ្នាទទួលទានតែបន្លែ ហើយផឹកទឹកប៉ុណ្ណោះចុះ
13 រួចសូមលោកមើលមុខយើងខ្ញុំ ផ្ទឹមនឹងមុខពួកកំឡោះៗ ដែលបរិភោគអាហាររបស់ស្តេច ក៏សូមលោកប្រព្រឹត្តនឹងយើងខ្ញុំតាមដែលលោកឃើញចុះ។
14 ដូច្នេះ លោកក៏ស្តាប់តាមគេក្នុងដំណើរនោះ ក៏ល្បងលគេមើលអស់១០ថ្ងៃ
15 លុះដល់ផុត១០ថ្ងៃទៅនោះមុខគេបានស្រស់ជាង ហើយគេមានសាច់ល្អជាងពួកកំឡោះៗ ដែលបរិភោគអាហាររបស់ស្តេចទៅទៀត
16 ដូច្នេះអ្នកដំរួតក៏ដកយកអាហារ និងស្រាទំពាំងបាយជូរដែលសំរាប់ឲ្យគេផឹកចេញទៅ ហើយបានឲ្យតែបន្លែដល់គេវិញ។