ដានីយ៉ែល 1:14-20 KHOV

14 ដូច្នេះ លោក​ក៏​ស្តាប់​តាម​គេ​ក្នុង​ដំណើរ​នោះ ក៏​ល្បង​ល​គេ​មើល​អស់​១០​ថ្ងៃ

15 លុះ​ដល់​ផុត​១០​ថ្ងៃ​ទៅ​នោះ​មុខ​គេ​បាន​ស្រស់​ជាង ហើយ​គេ​មាន​សាច់​ល្អ​ជាង​ពួក​កំឡោះៗ ដែល​បរិភោគ​អាហារ​របស់​ស្តេច​ទៅ​ទៀត

16 ដូច្នេះ​អ្នក​ដំរួត​ក៏​ដក​យក​អាហារ និង​ស្រា​ទំពាំង‌បាយ‌ជូរ​ដែល​សំរាប់​ឲ្យ​គេ​ផឹក​ចេញ​ទៅ ហើយ​បាន​ឲ្យ​តែ​បន្លែ​ដល់​គេ​វិញ។

17 រីឯ​មនុស្ស​កំឡោះ​ទាំង​៤​នាក់​នេះ ព្រះ​ទ្រង់​ប្រទាន​ឲ្យ​គេ​មាន​ដំរិះ ហើយ​ឲ្យ​បាន​ឆ្លៀវ‌ឆ្លាត​ក្នុង​គ្រប់​ទាំង​ចំណេះ​នឹង​ប្រាជ្ញា ឯ​ដានី‌យ៉ែល លោក​ក៏​មាន​យោបល់​ក្នុង​អស់​ទាំង​ការ​ជាក់‌ស្តែង និង​ការ​យល់‌សប្តិ​ផង

18 លុះ​ដល់​កំណត់​ពេល ដែល​ស្តេច​បាន​បង្គាប់​ឲ្យ​នាំ​គេ​ចូល​មក នោះ​ចៅ‌ហ្វាយ​លើ​ពួក​កំរៀវ ក៏​នាំ​គេ​ចូល​ទៅ​គាល់​នេប៊ូ‌ក្នេសា

19 ស្តេច​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​សន្ទនា​នឹង​គេ ហើយ​ក្នុង​ពួក​អ្នក​ទាំង​នោះ ឥត​ឃើញ​មាន​អ្នក​ណា​ដូច​ជា​ដានី‌យ៉ែល ហាណានា មីសា‌អែល និង​អ័សារា​ឡើយ ដូច្នេះ អ្នក​ទាំង​នោះ​បាន​ធ្វើ​ការ‌ងារ នៅ​ចំពោះ​ស្តេច​ទៅ

20 ហើយ​ក្នុង​គ្រប់​ទាំង​រឿង​ខាង​ឯ​ប្រាជ្ញា និង​យោបល់ ដែល​ស្តេច​ទ្រង់​សួរ​ដល់​គេ នោះ​ក៏​ឃើញ​ថា គេ​វិសេស​ជាង​អស់​ទាំង​ពួក​គ្រូ​មន្ត‌អាគម ហើយ​នឹង​គ្រូ​អង្គុយ​ធម៌ ដែល​នៅ​គ្រប់​ក្នុង​អាណា​ខេត្ត​ទ្រង់​១​ជា​១០​សួន