17 រីឯមនុស្សកំឡោះទាំង៤នាក់នេះ ព្រះទ្រង់ប្រទានឲ្យគេមានដំរិះ ហើយឲ្យបានឆ្លៀវឆ្លាតក្នុងគ្រប់ទាំងចំណេះនឹងប្រាជ្ញា ឯដានីយ៉ែល លោកក៏មានយោបល់ក្នុងអស់ទាំងការជាក់ស្តែង និងការយល់សប្តិផង
18 លុះដល់កំណត់ពេល ដែលស្តេចបានបង្គាប់ឲ្យនាំគេចូលមក នោះចៅហ្វាយលើពួកកំរៀវ ក៏នាំគេចូលទៅគាល់នេប៊ូក្នេសា
19 ស្តេចទ្រង់ក៏មានព្រះបន្ទូលសន្ទនានឹងគេ ហើយក្នុងពួកអ្នកទាំងនោះ ឥតឃើញមានអ្នកណាដូចជាដានីយ៉ែល ហាណានា មីសាអែល និងអ័សារាឡើយ ដូច្នេះ អ្នកទាំងនោះបានធ្វើការងារ នៅចំពោះស្តេចទៅ
20 ហើយក្នុងគ្រប់ទាំងរឿងខាងឯប្រាជ្ញា និងយោបល់ ដែលស្តេចទ្រង់សួរដល់គេ នោះក៏ឃើញថា គេវិសេសជាងអស់ទាំងពួកគ្រូមន្តអាគម ហើយនឹងគ្រូអង្គុយធម៌ ដែលនៅគ្រប់ក្នុងអាណាខេត្តទ្រង់១ជា១០សួន
21 ហើយដានីយ៉ែលក៏នៅរៀងតទៅ ដរាបដល់ឆ្នាំទី១ក្នុងរាជ្យស្តេចស៊ីរូស។