5 ស្តេចទ្រង់ក៏ដំរូវឲ្យមានចំណែកអាហារហ្លួងចែកដល់គេជារាល់ថ្ងៃ ព្រមទាំងស្រាទំពាំងបាយជូរដែលទ្រង់ធ្លាប់សោយផង ហើយឲ្យចិញ្ចឹមគេយ៉ាងដូច្នោះគ្រប់៣ឆ្នាំ ដើម្បីកាលណាសំរេចពេលកំណត់ហើយ នោះឲ្យគេបានធ្វើការងារនៅចំពោះស្តេច
6 រីឯក្នុងពួកអ្នកទាំងប៉ុន្មាននោះ មានពួកយូដាខ្លះ គឺមានដានីយ៉ែល១ ហាណានា១ មីសាអែល១ និងអ័សារា១
7 ឯចៅហ្វាយលើពួកកំរៀវ លោកឲ្យមានឈ្មោះផ្សេងវិញ គឺលោកឲ្យដានីយ៉ែលមានឈ្មោះថា បេលថិស្សាសារ ឲ្យហាណានាមានឈ្មោះថា សាដ្រាក់ ឲ្យមីសាអែលមានឈ្មោះថា មែសាក់ ហើយក៏ឲ្យអ័សារាមានឈ្មោះថា អ័បេឌ-នេកោ។
8 ប៉ុន្តែដានីយ៉ែលបានសំរេចក្នុងចិត្តថា មិនព្រមឲ្យខ្លួនសៅហ្មង ដោយអាហាររបស់ស្តេច ឬដោយស្រាទំពាំងបាយជូរដែលទ្រង់ធ្លាប់សោយឡើយ បានជាលោកសូមដល់ចៅហ្វាយលើពួកកំរៀវ ដើម្បីមិនឲ្យខ្លួនត្រូវសៅហ្មងទៅ
9 ព្រះទ្រង់ក៏ធ្វើឲ្យដានីយ៉ែលបានប្រកបដោយសេចក្ដីសប្បុរស និងសេចក្ដីស្រឡាញ់របស់ចៅហ្វាយនោះ
10 ឯចៅហ្វាយលើពួកកំរៀវនោះ ក៏និយាយនឹងដានីយ៉ែលថា យើងខ្លាចព្រះករុណា ជាព្រះអម្ចាស់នៃយើង ដែលទ្រង់បានដំរូវអាហារ និងគ្រឿងផឹកដល់អ្នកណាស់ ចង់ឲ្យទ្រង់ទតឃើញមុខអ្នករាល់គ្នាបានអាក្រក់ជាងពួកកំឡោះៗស្រករនឹងឯងធ្វើអី យ៉ាងនោះ អ្នកនឹងធ្វើឲ្យយើងប្រថុយក្បាលចំពោះស្តេចហើយ
11 នោះដានីយ៉ែលនិយាយដល់អ្នកដំរួត ដែលចៅហ្វាយពួកកំរៀវបានតាំងឲ្យត្រួតលើដានីយ៉ែល ហាណានា មីសាអែល និងអ័សារាថា