ដានីយ៉ែល 1:9-15 KHOV

9 ព្រះ​ទ្រង់​ក៏​ធ្វើ​ឲ្យ​ដានី‌យ៉ែល​បាន​ប្រកប​ដោយ​សេចក្ដី​សប្បុរស និង​សេចក្ដី​ស្រឡាញ់​របស់​ចៅ‌ហ្វាយ​នោះ

10 ឯ​ចៅ‌ហ្វាយ​លើ​ពួក​កំរៀវ​នោះ ក៏​និយាយ​នឹង​ដានី‌យ៉ែល​ថា យើង​ខ្លាច​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​ទ្រង់​បាន​ដំរូវ​អាហារ និង​គ្រឿង​ផឹក​ដល់​អ្នក​ណាស់ ចង់​ឲ្យ​ទ្រង់​ទត​ឃើញ​មុខ​អ្នក​រាល់​គ្នា​បាន​អាក្រក់​ជាង​ពួក​កំឡោះៗ​ស្រករ​នឹង​ឯង​ធ្វើ​អី យ៉ាង​នោះ អ្នក​នឹង​ធ្វើ​ឲ្យ​យើង​ប្រថុយ​ក្បាល​ចំពោះ​ស្តេច​ហើយ

11 នោះ​ដានី‌យ៉ែល​និយាយ​ដល់​អ្នក​ដំរួត ដែល​ចៅ‌ហ្វាយ​ពួក​កំរៀវ​បាន​តាំង​ឲ្យ​ត្រួត​លើ​ដានី‌យ៉ែល ហាណានា មីសា‌អែល និង​អ័សារា​ថា

12 សូម​ល្បង​ល​យើង​ខ្ញុំ ជា​អ្នក​បំរើ​លោក​បាន​១០​ថ្ងៃ​មើល សូម​ឲ្យ​គេ​ឲ្យ​យើង​ខ្ញុំ​រាល់​គ្នា​ទទួល​ទាន​តែ​បន្លែ ហើយ​ផឹក​ទឹក​ប៉ុណ្ណោះ​ចុះ

13 រួច​សូម​លោក​មើល​មុខ​យើង​ខ្ញុំ ផ្ទឹម​នឹង​មុខ​ពួក​កំឡោះៗ ដែល​បរិភោគ​អាហារ​របស់​ស្តេច ក៏​សូម​លោក​ប្រព្រឹត្ត​នឹង​យើង​ខ្ញុំ​តាម​ដែល​លោក​ឃើញ​ចុះ។

14 ដូច្នេះ លោក​ក៏​ស្តាប់​តាម​គេ​ក្នុង​ដំណើរ​នោះ ក៏​ល្បង​ល​គេ​មើល​អស់​១០​ថ្ងៃ

15 លុះ​ដល់​ផុត​១០​ថ្ងៃ​ទៅ​នោះ​មុខ​គេ​បាន​ស្រស់​ជាង ហើយ​គេ​មាន​សាច់​ល្អ​ជាង​ពួក​កំឡោះៗ ដែល​បរិភោគ​អាហារ​របស់​ស្តេច​ទៅ​ទៀត