ដានីយ៉ែល 10:1-5 KHOV

1 នៅ​ឆ្នាំ​ទី​៣ ក្នុង​រាជ្យ​នៃ​ស៊ីរូស ជា​ស្តេច​ពើស៊ី នោះ​មាន​ការ​១​បើក​សំដែង​ឲ្យ​ដានី‌យ៉ែល ដែល​លោក​មាន​ឈ្មោះ​ថា បេល‌ថិស្សាសារ ឃើញ ការ​នោះ​ក៏​ពិត​ប្រាកដ​គឺ​ជា​ការ​សង្គ្រាម​យ៉ាង​ធំ លោក​ក៏​ពិចារណា​ដំណើរ​នោះ ហើយ​បាន​យល់​ចំពោះ​ការ​ជាក់​ស្តែង

2 នៅ​គ្រា​នោះ ខ្ញុំ​ដានី‌យ៉ែល ខ្ញុំ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​នៅ​ពេញ​៣​អាទិត្យ

3 ខ្ញុំ​មិន​បាន​ទទួល​ទាន​អ្វី​ដែល​ត្រូវ​ចំណុច​ចិត្ត ក៏​មិន​មាន​សាច់ ឬ​ស្រា​ទំពាំង‌បាយ‌ជូរ ចូល​មក​ក្នុង​មាត់​ខ្ញុំ​ឡើយ ខ្ញុំ​ក៏​មិន​បាន​អប់​ខ្លួន​ដែរ ដរាប​ដល់​ផុត​៣​អាទិត្យ​នោះ​ទៅ

4 លុះ​ដល់​ថ្ងៃ​២៤​ខែ​ចេត្រ កាល​ខ្ញុំ​នៅ​មាត់​ទន្លេ​ធំ គឺ​ជា​ទន្លេ​ហ៊ីដេ‌កែល

5 នោះ​ខ្ញុំ​បាន​ងើប​ភ្នែក​មើល​ទៅ ឃើញ​មាន​មនុស្ស​ម្នាក់​ស្លៀក‌ពាក់​ដោយ​សំពត់​ទេស‌ឯក ហើយ​ក្រវាត់​ចង្កេះ​ដោយ​មាស​សុទ្ធ​ពី​ស្រុក​អ៊ូផាស