ដានីយ៉ែល 10:14-20 KHOV

14 ឥឡូវ​នេះ​បាន​មក ដើម្បី​ឲ្យ​អ្នក​យល់​ពី​ការ​ដែល​ត្រូវ​កើត​ដល់​សាសន៍​អ្នក នៅ​គ្រា​ក្រោយ​បង្អស់ ដ្បិត​ការ​ជាក់​ស្តែង​នេះ​សំដៅ​ដល់​យូរ​ថ្ងៃ​ទៅ​ខាង​មុខ

15 លុះ​កាល​លោក​បាន​និយាយ​មក​ខ្ញុំ តាម​សេចក្ដី​ទាំង​នោះ​រួច​ហើយ នោះ​ខ្ញុំ​ក៏​ឱន​មុខ​មើល​ទៅ​ដី ហើយ​បាន​គ​នៅ

16 នោះ​ឃើញ​មាន​ម្នាក់​មាន​ភាព​ដូច​មនុស្ស​ជាតិ មក​ពាល់​បបូរ​មាត់​ខ្ញុំ រួច​ខ្ញុំ​ហា​មាត់​និយាយ​ដល់​លោក ដែល​ឈរ​នៅ​មុខ​ខ្ញុំ​ថា ឱ​លោក​ម្ចាស់​អើយ សេចក្ដី​បារម្ភ​ព្រួយ​បាន​ចាប់​ខ្ញុំ ដោយ​ព្រោះ​ឃើញ​ការ​ជាក់​ស្តែង​នេះ ហើយ​ខ្ញុំ​ឥត​មាន​កំឡាំង​ទៀត​សោះ

17 ដ្បិត​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ ជា​បាវ​បំរើ​របស់​លោក​ម្ចាស់ ហ៊ាន​និយាយ​នឹង​លោក​បាន ពី​ព្រោះ​ចំណែក​ខ្ញុំ ស្រាប់​តែ​គ្មាន​កំឡាំង​នៅ​ក្នុង​ខ្លួន​ទៀត​សោះ ក៏​គ្មាន​ដង្ហើម​សល់​នៅ​ដែរ។

18 រួច​មក​មាន​ម្នាក់​មាន​ភាព​ដូច​ជា​មនុស្ស​ជាតិ បាន​ពាល់​ខ្ញុំ​ទៀត ហើយ​ក៏​ចំរើន​កំឡាំង​ដល់​ខ្ញុំ

19 រួច​ប្រាប់​ខ្ញុំ​ថា ឱ​អ្នក​សំណប់​យ៉ាង​សំខាន់​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ សូម​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ ចូរ​ឲ្យ​មាន​កំឡាំង​ឡើង អើ ចូរ​មាន​កំឡាំង​ឡើង កាល​លោក​បាន​ពោល​នឹង​ខ្ញុំ​ហើយ នោះ​ខ្ញុំ​ក៏​មាន​កំឡាំង​ឡើង ហើយ​ខ្ញុំ​និយាយ​ថា សូម​ឲ្យ​លោក​ម្ចាស់​មាន​ប្រសាសន៍​មក​ចុះ ពី​ព្រោះ​លោក​បាន​ចំរើន​កំឡាំង​ដល់​ខ្ញុំ​ហើយ

20 លោក​តប​មក​ថា តើ​អ្នក​ដឹង​ជា​យើង​មក​ឯ​អ្នក ដោយ​ហេតុ​អ្វី​ឬ​ទេ តែ​ឥឡូវ​នេះ​យើង​ត្រូវ​ត្រឡប់​ទៅ ត‌យុទ្ធ​នឹង​ម្ចាស់​ដ៏​ធំ​នៃ​នគរ​ពើស៊ី កាល​យើង​បាន​ចេញ​ទៅ​ផុត​ហើយ នោះ​ម្ចាស់​ដ៏​ធំ​នៃ​នគរ​ក្រេក​នឹង​មក​ដល់