1 ឯយើង នៅឆ្នាំដំបូងក្នុងរាជ្យនៃដារីយុស ជាសាសន៍មេឌី នោះយើងបានឈរជាមួយ ដើម្បីចំរើនកំឡាំង ហើយទប់ទល់ស្តេច។
2 ឥឡូវនេះ យើងនឹងសំដែងឲ្យអ្នកឃើញសេចក្ដីពិត មើល ត្រូវមានស្តេចសាសន៍ពើស៊ី៣អង្គទៀតសោយរាជ្យឡើង រួចស្តេចទី៤នឹងមានព្រះរាជទ្រព្យច្រើនក្រៃលែងជាជាងគេទាំងអស់ កាលណាបានចំរើនកំឡាំង ដោយសារព្រះរាជទ្រព្យទាំងនោះហើយ នោះទ្រង់នឹងលើកមនុស្សទាំងអស់ឡើង ទាស់នឹងអាណាចក្ររបស់សាសន៍ក្រេក
3 គ្រានោះ នឹងមានស្តេច១ខ្លាំងពូកែសោយរាជ្យឡើង ជាស្តេចដែលនឹងគ្រប់គ្រងដោយអំណាចយ៉ាងខ្លាំង ហើយនឹងធ្វើតាមតែបំណងព្រះទ័យ
4 កាលណាស្តេចនោះបានសោយរាជ្យឡើងហើយ នោះនគរទ្រង់នឹងត្រូវបែកខ្ញែក ហើយបែងចែកទៅឯខ្យល់លើអាកាសទាំង៤ទិស តែមិនមែនចែកឲ្យដល់ពូជពង្សនៃស្តេចនោះទេ ក៏មិនមែនដោយមានអំណាចដូចជាស្តេចនោះធ្លាប់គ្រប់គ្រងដែរ ដ្បិតនគរនោះនឹងត្រូវច្រៀកចេញចែកដល់មនុស្សដទៃវិញ។
5 ឯស្តេចខាងត្បូង នឹងមានកំឡាំង តែមេទ័ពម្នាក់របស់ទ្រង់នឹងមានកំឡាំងច្រើនលើសជាង ហើយនឹងមានអំណាចសោយរាជ្យ ឯអំណាចគ្រប់គ្រងរបស់អ្នកនោះនឹងបានធំទូលាយ