26 អើ អ្នក១ដែលធ្លាប់ស៊ីចំណីរបស់ទ្រង់នឹងបំផ្លាញទ្រង់បង់ ហើយកងទ័ពរបស់ទ្រង់នឹងបែកខ្ញែករត់ទៅតែពាស ក៏នឹងមានជាច្រើនដួលស្លាប់ដែរ
27 ឯស្តេចទាំង២អង្គនេះ គេនឹងមានចិត្តរិះរកធ្វើតែការកំណាចទទេ គេនឹងកុហកដល់គ្នានឹងគ្នា ក្នុងពេលកំពុងអង្គុយនៅតុជាមួយគ្នាផង តែការនោះនឹងមិនចំរើនដល់គេឡើយ ដ្បិតវេលាចុងបំផុតនឹងមកក្នុងពេលកំណត់ទេ។
28 គ្រានោះ វានឹងវិលទៅស្រុករបស់ខ្លួនវិញ នាំទាំងទ្រព្យសម្បត្តិជាច្រើនទៅផង រួចវានឹងកើតមានចិត្តទាស់ទទឹងសេចក្ដីសញ្ញាដ៏បរិសុទ្ធ ហើយនឹងធ្វើតាមតែបំណងចិត្ត រួចវិលទៅឯស្រុករបស់ខ្លួនវិញ
29 លុះដល់វេលាកំណត់ វានឹងត្រឡប់មកចូលក្នុងស្រុកខាងត្បូងទៀត តែជាន់ក្រោយនេះ និងមិនបានដូចជាជាន់មុនទេ
30 ពីព្រោះអស់ទាំងនាវា ពីស្រុកគីទីម និងមកទាស់នឹងវា ដូច្នេះ វានឹងធ្លាក់ចិត្ត ហើយវិលទៅវិញ ដោយមានសេចក្ដីគ្នាន់ក្នាញ់ទាស់នឹងសេចក្ដីសញ្ញាដ៏បរិសុទ្ធ ហើយនឹងធ្វើតាមអំពើចិត្ត គឺវានឹងត្រឡប់មកវិញ ហើយរួមគំនិតនឹងពួកអ្នកដែលក្បត់សេចក្ដីសញ្ញាដ៏បរិសុទ្ធនោះ
31 គ្រានោះ ពលទ័ពនឹងត្រូវខាងវា ហើយគេនឹងបង្អាប់ទីបរិសុទ្ធ គឺជាទីមាំមួន ព្រមទាំងបញ្ឈប់បំបាត់ការថ្វាយដង្វាយជានិច្ចចេញ ហើយតាំងសេចក្ដីគួរស្អប់ខ្ពើមដែលនាំឲ្យបង្ខូចបំផ្លាញឡើង
32 ឯពួកអ្នកដែលប្រព្រឹត្តអាក្រក់ទាស់នឹងសេចក្ដីសញ្ញា នោះវានឹងនាំបង្ខូចចិត្តគេ ដោយពាក្យបញ្ចើច តែចំណែកពួកអ្នកទាំងប៉ុន្មានដែលស្គាល់ព្រះនៃខ្លួន គេនឹងមានចិត្តរឹងប៉ឹង ហើយនឹងប្រតិបត្តិតទៅ