ដានីយ៉ែល 11:4-10 KHOV

4 កាល​ណា​ស្តេច​នោះ​បាន​សោយ‌រាជ្យ​ឡើង​ហើយ នោះ​នគរ​ទ្រង់​នឹង​ត្រូវ​បែក‌ខ្ញែក ហើយ​បែង‌ចែក​ទៅ​ឯ​ខ្យល់​លើ​អាកាស​ទាំង​៤​ទិស តែ​មិន​មែន​ចែក​ឲ្យ​ដល់​ពូជ‌ពង្ស​នៃ​ស្តេច​នោះ​ទេ ក៏​មិន​មែន​ដោយ​មាន​អំណាច​ដូច​ជា​ស្តេច​នោះ​ធ្លាប់​គ្រប់​គ្រង​ដែរ ដ្បិត​នគរ​នោះ​នឹង​ត្រូវ​ច្រៀក​ចេញ​ចែក​ដល់​មនុស្ស​ដទៃ​វិញ។

5 ឯ​ស្តេច​ខាង​ត្បូង នឹង​មាន​កំឡាំង តែ​មេ‌ទ័ព​ម្នាក់​របស់​ទ្រង់​នឹង​មាន​កំឡាំង​ច្រើន​លើស​ជាង ហើយ​នឹង​មាន​អំណាច​សោយ‌រាជ្យ ឯ​អំណាច​គ្រប់‌គ្រង​របស់​អ្នក​នោះ​នឹង​បាន​ធំ​ទូលាយ

6 ដល់​ក្រោយ​បួន​ដប់​ឆ្នាំ​ទៅ នោះ​គេ​នឹង​ចង​សម្ពន្ធ‌មិត្រ​នឹង​គ្នា​វិញ ដោយ​ព្រះ‌រាជ​បុត្រី​នៃ​ស្តេច​ខាង​ត្បូង​បាន​ទៅ​ឯ​ស្តេច​ខាង​ជើង ដើម្បី​តាំង​សញ្ញា​នឹង​គ្នា តែ​នាង​នឹង​មិន​មាន​អំណាច​នៅ​ជា​យូរ​ទេ ហើយ​បិតា​នាង​ក៏​មិន​ជាប់​នៅ ឬ​កន្សៃ‌វង្ស​របស់​ទ្រង់​ផង គឺ​នាង​នឹង​ត្រូវ​លើក​ចោល ព្រម​ទាំង​ពួក​អ្នក​ដែល​បាន​នាំ​នាង និង​កូន​ដែល​នាង​បង្កើត ហើយ​អ្នក​ដែល​បាន​គាំពារ​នាង​ក្នុង​គ្រា​នោះ​ដែរ។

7 តែ​នឹង​មាន​លំពង់​១​ពន្លក​ចេញ​ពី​វង្ស​នាង សោយ‌រាជ្យ​ឡើង​ជំនួស​បិតា ស្តេច​នោះ​នឹង​ទៅ​ច្បាំង​នឹង​ពល​ទ័ព​នៃ​ស្តេច​ខាង​ជើង ហើយ​នឹង​ចូល​ទៅ​ក្នុង​បន្ទាយ​របស់​គេ ក៏​ត‌យុទ្ធ​នឹង​គេ ព្រម​ទាំង​ឈ្នះ​ផង

8 រួច​នឹង​កៀរ​យក​អស់​ទាំង​ព្រះ និង​រូប​សិត​របស់​គេ ព្រម​ទាំង​ប្រដាប់​ធ្វើ​ពី​ប្រាក់ និង​មាស​ដ៏​មាន​ដំឡៃ​នាំ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ បន្ទាប់​នោះ នឹង​ខាន​ទៅ​ច្បាំង​នឹង​ស្តេច​ខាង​ជើង​ជា​យូរ​ឆ្នាំ

9 ឯ​ស្តេច​ខាង​ជើង នោះ​នឹង​ទន្ទ្រាន​ចូល​ក្នុង​ព្រំ‌ដែន​របស់​ស្តេច​ខាង​ត្បូង តែ​នឹង​ត្រូវ​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​កំណើត​របស់​ខ្លួន​វិញ។

10 រួច​មក​ពួក​កូន​ចៅ​របស់​ស្តេច​នោះ​នឹង​ធ្វើ​ចំបាំង គឺ​នឹង​ប្រមូល​កង‌ទ័ព​យ៉ាង​ធំ​ជា​ច្រើន កង‌ទ័ព​នោះ​នឹង​ចេញ​ទៅ​សាយ​ពេញ‌ពាស ហើយ​ដើរ​កាត់​ស្រុក​ទៅ​ច្បាំង រហូត​ដល់​បន្ទាយ​របស់​គេ