ដានីយ៉ែល 11:40-45 KHOV

40 លុះ​ដល់​គ្រា​ចុង​បំផុត នោះ​ស្តេច​ខាង​ត្បូង​នឹង​ត‌យុទ្ធ​នឹង​វា តែ​ស្តេច​ខាង​ជើង​នឹង​មក​ទាស់​នឹង​ទ្រង់​ដូច​ជា​ខ្យល់​កួច មាន​ទាំង​រទេះ​ចំបាំង ពល​សេះ និង​នាវា​ជា​ច្រើន វា​នឹង​លុក​ចូល​ក្នុង​ប្រទេស​ដទៃ​ទាំង​ប៉ុន្មាន ទាំង​សាយ​ចេញ​ដូច​ជា​ទឹក​ជន់ រួច​បង្ហួស​ទៅ

41 វា​នឹង​ចូល​ទៅ​ក្នុង​ស្រុក​ឧត្តម​ដែរ ហើយ​មនុស្ស​ជា​ច្រើន​នឹង​ត្រូវ​ផ្តួល​ចុះ តែ​សាសន៍​ទាំង​នេះ នឹង​បាន​រួច​ពី​កណ្តាប់​ដៃ​វា គឺ​អេដំម ម៉ូអាប់ និង​ពួក​សំខាន់​ក្នុង​កូន​ចៅ​អាំម៉ូន

42 វា​នឹង​លូក​ដៃ​ទៅ​លើ​ប្រទេស​ទាំង​អស់ ហើយ​ស្រុក​អេស៊ីព្ទ​ក៏​មិន​បាន​រួច​ដែរ

43 គឺ​វា​នឹង​គ្រប់‌គ្រង​លើ​អស់​ទាំង​មាស និង​ប្រាក់ ជា​ព្រះ‌រាជ​ទ្រព្យ និង​លើ​គ្រប់​ទាំង​របស់​មាន​ដំឡៃ​នៅ​ស្រុក​អេស៊ីព្ទ ឯ​ពួក​សាសន៍​លីប៊ី និង​សាសន៍​អេធីយ៉ូពី គេ​នឹង​ជាប់​តាម‌ដាន​ជើង​វា

44 តែ​ដំណឹង​ដែល​នឹង​ចេញ​ពី​ស្រុក​ខាង​កើត ហើយ​ពី​ខាង​ជើង និង​នាំ​ឲ្យ​វា​វិតក្ក​ព្រួយ ដូច្នេះ​វា​នឹង​ចេញ​ទៅ ដោយ​សេចក្ដី​ក្រេវ‌ក្រោធ​យ៉ាង​ខ្លាំង ដើម្បី​នឹង​បំផ្លាញ ហើយ​រំលាង​មនុស្ស​ជា​ច្រើន​បង់

45 វា​នឹង​ដំឡើង​អស់​ទាំង​ពន្លា​នៃ​ព្រះ‌រាជ​ស្ថាន នៅ​ជា​កណ្តាល​សមុទ្រ ហើយ​នឹង​ភ្នំ​បរិសុទ្ធ​ដ៏​ឧត្តម ប៉ុន្តែ​វា​នឹង​មក​ដល់​ចុង​បំផុត​របស់​វា ឥត​មាន​អ្នក​ណា​ជួយ​ឡើយ