ដានីយ៉ែល 12:4-10 KHOV

4 តែ​ចំណែក​អ្នក ឱ​ដានី‌យ៉ែល​អើយ ចូរ​បិទ​បាំង​ពាក្យ​ទាំង​នេះ ហើយ​បិទ​ត្រា​សៀវភៅ​នេះ​ទុក​ដរាប​ដល់​គ្រា​ចុង​បំផុត​ចុះ មនុស្ស​ជា​ច្រើន​នឹង​ខំ​រក​យល់ ហើយ​ចំណេះ​នឹង​បាន​ចំរើន​ឡើង។

5 គ្រា​នោះ ខ្ញុំ​ដានី‌យ៉ែល​ក៏​មើល​ទៅ​ឃើញ​មាន​២​នាក់​ទៀត​ឈរ​នៅ ១​ត្រើយ​ទន្លេ​ខាង‌អាយ ហើយ​១​ត្រើយ​ទន្លេ​ខាង​នាយ

6 ម្នាក់​ក៏​និយាយ​ដល់​មនុស្ស​ស្លៀក‌ពាក់​សំពត់​ទេស​ឯក ដែល​នៅ​ពី​លើ​ទឹក​ទន្លេ​ថា តើ​កាល​ណា​បាន​ដល់​ចុង​បំផុត​នៃ​ការ​អស្ចារ្យ​ទាំង​នេះ

7 ខ្ញុំ​ក៏​ឮ​មនុស្ស​ដែល​ស្លៀក‌ពាក់​សំពត់​ទេស​ឯក ដែល​នៅ​ពី​លើ​ទឹក​ទន្លេ​នោះ ក្នុង​កាល​ដែល​លោក​បាន​លើក​ដៃ​ទាំង​ស្តាំ​ទាំង​ឆ្វេង​ទៅ​ឯ​លើ ស្បថ​ដោយ​នូវ​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់​នៅ​អស់‌កល្ប‌ជានិច្ច​ថា ការ​នេះ​នឹង​មាន​នៅ​អស់​១​ខួប ២​ខួប ហើយ​កន្លះ​ខួប ហើយ​កាល​ណា​គេ​បាន​បង្ហើយ​ការ​បំបែក​កំទេច​អំណាច​របស់​ជន‌ជាតិ​បរិសុទ្ធ​រួច​ជា​ស្រេច នោះ​ការ​ទាំង​នេះ​នឹង​បាន​សំរេច​ដែរ

8 ខ្ញុំ​បាន​ឮ តែ​មិន​បាន​យល់​សោះ ដូច្នេះ ខ្ញុំ​សួរ​ថា ឱ​លោក​ម្ចាស់​អើយ តើ​ចុង​បំផុត​នៃ​ការ​ទាំង​នេះ​នឹង​បាន​យ៉ាង​ណា​ទៅ

9 តែ​លោក​តប​ថា ដានី‌យ៉ែល​អើយ ចូរ​ទៅ​ចុះ ដ្បិត​សេចក្ដី​ទាំង​នេះ​ត្រូវ​បិទ​បាំង ហើយ​បិទ​ត្រា​ទុក ដរាប​ដល់​គ្រា​បំផុត

10 មនុស្ស​ជា​ច្រើន​នឹង​សំអាត ហើយ​ជំរះ​ខ្លួន​ឲ្យ​ស‌ស្គុស រួច​នឹង​បាន​សំរង​ជា​ស្រេច ឯ​ពួក​មនុស្ស​អាក្រក់ គេ​នឹង​ចេះ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៅ តែ​គ្មាន​មនុស្ស​អាក្រក់​ណា​មួយ​នឹង​បាន​យល់​ទេ ចំណែក​ឯ​ពួក​អ្នក​មាន​ប្រាជ្ញា គេ​នឹង​យល់​វិញ