9 តែលោកតបថា ដានីយ៉ែលអើយ ចូរទៅចុះ ដ្បិតសេចក្ដីទាំងនេះត្រូវបិទបាំង ហើយបិទត្រាទុក ដរាបដល់គ្រាបំផុត
10 មនុស្សជាច្រើននឹងសំអាត ហើយជំរះខ្លួនឲ្យសស្គុស រួចនឹងបានសំរងជាស្រេច ឯពួកមនុស្សអាក្រក់ គេនឹងចេះតែប្រព្រឹត្តអំពើអាក្រក់ទៅ តែគ្មានមនុស្សអាក្រក់ណាមួយនឹងបានយល់ទេ ចំណែកឯពួកអ្នកមានប្រាជ្ញា គេនឹងយល់វិញ
11 រីឯពេល ចាប់តាំងពីការថ្វាយដង្វាយជានិច្ច ត្រូវបញ្ឈប់បំបាត់ទៅ ហើយរបស់គួរស្អប់ខ្ពើម ដែលនាំឲ្យបង្ខូចបំផ្លាញបានតាំងឡើង នោះត្រូវមាន១២៩០ថ្ងៃ
12 មានពរហើយ អ្នកណាដែលរង់ចាំ ទំរាំដល់គ្រា១៣៣៥ថ្ងៃ
13 ត្រូវឲ្យអ្នកទៅតាមផ្លូវរបស់អ្នកចុះ ដរាបដល់ចុងបំផុត ដ្បិតអ្នកនឹងត្រូវសំរាកទៅ តែនឹងបានឈរឡើងវិញ ដើម្បីទទួលចំណែករបស់អ្នកនៅគ្រាចុងបំផុត។:៚