44 រីឯនៅគ្រានៃស្តេចទាំងនោះ ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ១ឡើង ដែលមិនត្រូវបំផ្លាញឡើយ ហើយអំណាចហ្លួងក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះវិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច
45 គឺដូចជាទ្រង់បានឃើញថ្មនោះ ដាប់ផ្តាច់ចេញពីភ្នំឥតមានដៃអ្នកណាធ្វើ ហើយថ្មនោះបានបំបាក់បំបែកទាំងដែក លង្ហិន ដីឥដ្ឋ ប្រាក់នឹងមាសនោះហើយ គឺព្រះដ៏ជាធំ ទ្រង់បានសំដែងឲ្យព្រះករុណាជ្រាបពីការដែលត្រូវមកនៅខាងមុខ សុបិននេះជាប្រាកដហើយ ឯសេចក្ដីសំរាយក៏ជាពិតដែរ។
46 ដូច្នេះ ស្តេចនេប៊ូក្នេសា ទ្រង់ក្រាបផ្កាប់ព្រះភក្ត្រថ្វាយបង្គំដល់ដានីយ៉ែល ក៏បង្គាប់ឲ្យគេយកគ្រឿងបូជា និងគ្រឿងក្រអូបមកគោរពដល់លោក
47 ស្តេចទ្រង់មានព្រះបន្ទូលនឹងដានីយ៉ែលថា ពិតប្រាកដជាព្រះនៃអ្នកជាព្រះលើអស់ទាំងព្រះហើយ ទ្រង់ជាព្រះអម្ចាស់លើអស់ទាំងស្តេច គឺជាព្រះដែលសំដែងឲ្យយល់សេចក្ដីអាថ៌កំបាំង ពីព្រោះឃើញថា អ្នកអាចនឹងសំដែង ឲ្យយល់សេចក្ដីអាថ៌កំបាំងនេះបាន
48 នោះស្តេចទ្រង់ក៏តាំងដានីយ៉ែលឡើងជាធំ ទ្រង់ប្រទានអំណោយទានយ៉ាងវិសេសជាច្រើនដល់លោក ព្រមទាំងតាំងលោក ឲ្យត្រួតលើខេត្តបាប៊ីឡូនទាំងមូល ហើយឲ្យបានជាអធិបតី លើពួកអ្នកប្រាជ្ញទាំងប៉ុន្មាន នៅក្រុងបាប៊ីឡូនផង
49 ឯដានីយ៉ែល លោកសូមដល់ស្តេច ហើយទ្រង់ក៏តាំងសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ឡើងជាអ្នកត្រួតលើក្រសួងការទាំងពួង នៅខេត្តបាប៊ីឡូនតែដានីយ៉ែលលោកនៅក្នុងព្រះរាជវាំងវិញ។