ដានីយ៉ែល 4:10-16 KHOV

10 ឯ​ការ​ជាក់​ស្តែង​ដែល​យើង​ឃើញ​ក្នុង​ខួរ​នៅ​លើ​ដំណេក នោះ​គឺ​យើង​ឃើញ​ថា មាន​ដើម​ឈើ​១​មាន​កំពស់​យ៉ាង​ក្រៃលែង​នៅ​កណ្តាល​ផែនដី

11 ដើម​នោះ​បាន​ដុះ​ធំ​ឡើង ហើយ​ក៏​មាំ ឯ​កំពូល​បាន​លូត​ដល់​ទល់​នឹង​ផ្ទៃ​មេឃ ហើយ​ក៏​មើល​វា​ឃើញ រហូត​ដល់​ចុង​ផែនដី​បំផុត

12 ស្លឹក​ដើម​នោះ​ល្អ​មើល ហើយ​ផ្លែ​ក៏​មាន​ច្រើន ទុក​ជា​អាហារ​សំរាប់​គ្រប់​ទាំង​អស់ ឯ​សត្វ​នៅ​ផែនដី​បាន​មក​ជ្រក​នៅ​ក្រោម​ម្លប់ និង​សត្វ​ហើរ​លើ​អាកាស​ក៏​ទំ​នៅ​មែក គ្រប់​ទាំង​សាច់​បាន​អាហារ​ចិញ្ចឹម​ខ្លួន​ពី​នោះ​មក

13 ក្នុង​ការ​ជាក់​ស្តែង​នៅ​លើ​ដំណេក នោះ​យើង​បាន​ឃើញ​ក្នុង​ខួរ​ថា មាន​ពួក​ពិនិត្យ​ត្រួត​មើល​១​រូប និង​ពួក​បរិសុទ្ធ​១​ចុះ​ពី​ស្ថាន‌សួគ៌​មក

14 ក៏​បន្លឺ​ឡើង​ជា​ខ្លាំង​ថា ចូរ​កាប់​ដើម​ឈើ​នោះ​ចុះ ត្រូវ​ឲ្យ​កាប់​ផ្តាច់​មែក​ចេញ ព្រម​ទាំង​អង្រួន​ជំរុះ​ស្លឹក ហើយ​កំចាត់‌កំចាយ​ផល​ផង ត្រូវ​ឲ្យ​សត្វ​ទាំង​ប៉ុន្មាន​ចេញ​ពី​ក្រោម ហើយ​សត្វ​ស្លាប​ពី​មែក​វា​ទៅ

15 ប៉ុន្តែ​ត្រូវ​ឲ្យ​ទុក​គល់ និង​ឫស​នៅ​ជាប់​ក្នុង​ដី​ចុះ មាន​ទាំង​វ័ណ្ឌ​ដែក និង​លង្ហិន​ព័ទ្ធ​ជុំវិញ​នៅ​ក្នុង​ស្មៅ​ខ្ចី​នៅ​វាល​ដែរ ហើយ​ត្រូវ​ឲ្យ​បាន​ទទឹក​ដោយ​សន្សើម​ពី​លើ​មេឃ ព្រម​ទាំង​ឲ្យ​មាន​ចំណែក​នៅ​ក្នុង​ស្មៅ​នៃ​ផែនដី ជា​មួយ​នឹង​អស់​ទាំង​សត្វ​ផង

16 ត្រូវ​ឲ្យ​ចិត្ត​វា​បាន​ផ្លាស់​ប្រែ​ពី​សណ្ឋាន​ចិត្ត​មនុស្ស ឲ្យ​ទៅ​ជា​ចិត្ត​របស់​សត្វ​វិញ រួច​ឲ្យ​នៅ​យ៉ាង​នោះ ដរាប​ដល់​កន្លង​ទៅ​អស់​៧​ខួប