ដានីយ៉ែល 5:24-30 KHOV

24 យ៉ាង​នោះ​បាន​ជា​ចាត់​ប្រើ​ចំណែក​ដៃ​នេះ​ពី​ចំពោះ​ព្រះ​មក ហើយ​មាន​កត់​អក្សរ​នេះ​ទុក​នៅ

25 ឯ​ពាក្យ​ដែល​បាន​សរសេរ​នោះ គឺ​ថា «មេនេ មេនេ ទេកិល អ៊ូផារ‌ស៊ីន»

26 ហើយ​នេះ​ជា​សេចក្ដី​បក​ប្រែ​នៃ​ពាក្យ​ទាំង​នោះ «មេនេ»ប្រែ​ថា ព្រះ​បាន​រាប់​ថ្ងៃ​នៃ​រាជ្យ​ទ្រង់ ហើយ​បាន​ធ្វើ​ឲ្យ​ផុត​ទៅ

27 «ទេកិល» ប្រែ​ថា ទ្រង់​បាន​ត្រូវ​ថ្លឹង​នៅ​ជញ្ជីង ឃើញ​ថា​ខ្វះ​ខាត

28 ឯ«ពេរេស»នោះ​ប្រែ​ថា នគរ​របស់​ទ្រង់​ត្រូវ​បែង​ចែក​ឲ្យ​ដល់​ពួក​សាសន៍​មេឌី និង​សាសន៍​ពើស៊ី​ហើយ។

29 នោះ​បេល‌សាសារ​ទ្រង់​ក៏​ចេញ​បង្គាប់ ហើយ​គេ​បំពាក់​ដានី‌យ៉ែល​ដោយ​សំពត់​ពណ៌​ស្វាយ ព្រម​ទាំង​ខ្សែ​មាស​នៅ​ក​ផង រួច​ក៏​ប្រកាស​ប្រាប់​ពី​ដំណើរ​លោក​ថា ត្រូវ​បាន​ជា​អ្នក​គ្រប់‌គ្រង​ទី​៣​ក្នុង​នគរ

30 នៅ​យប់​នោះ​ឯង​បេល‌សាសារ ជា​ស្តេច​សាសន៍​ខាល់ដេ​ទ្រង់​ត្រូវ​គេ​ធ្វើ​គុត