26 ហើយនេះជាសេចក្ដីបកប្រែនៃពាក្យទាំងនោះ «មេនេ»ប្រែថា ព្រះបានរាប់ថ្ងៃនៃរាជ្យទ្រង់ ហើយបានធ្វើឲ្យផុតទៅ
27 «ទេកិល» ប្រែថា ទ្រង់បានត្រូវថ្លឹងនៅជញ្ជីង ឃើញថាខ្វះខាត
28 ឯ«ពេរេស»នោះប្រែថា នគររបស់ទ្រង់ត្រូវបែងចែកឲ្យដល់ពួកសាសន៍មេឌី និងសាសន៍ពើស៊ីហើយ។
29 នោះបេលសាសារទ្រង់ក៏ចេញបង្គាប់ ហើយគេបំពាក់ដានីយ៉ែលដោយសំពត់ពណ៌ស្វាយ ព្រមទាំងខ្សែមាសនៅកផង រួចក៏ប្រកាសប្រាប់ពីដំណើរលោកថា ត្រូវបានជាអ្នកគ្រប់គ្រងទី៣ក្នុងនគរ
30 នៅយប់នោះឯងបេលសាសារ ជាស្តេចសាសន៍ខាល់ដេទ្រង់ត្រូវគេធ្វើគុត
31 ហើយដារីយុស ជាសាសន៍មេឌី ដែលមានព្រះជន្មប្រមាណ៦២ឆ្នាំហើយ ក៏ទទួលគ្រងរាជ្យឡើង។