4 គេបានផឹកស្រាបណ្តើរ ហើយសរសើរដល់អស់ទាំងព្រះបណ្តើរ ជាព្រះធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្ម។
5 នៅវេលានោះឯង មានម្រាមដៃនៃមនុស្ស លេចចេញមក សរសេរនៅជញ្ជាំងនៃព្រះរាជដំណាក់ ប្រទល់មុខនឹងជើងចង្កៀង ស្តេចទ្រង់ក៏ឃើញចំណែកដៃដែលសរសេរនោះ
6 ដូច្នេះ ព្រះភក្ត្របំព្រងនៃស្តេចក៏ផ្លាស់ប្រែទៅ ហើយគំនិតទ្រង់ក៏នាំឲ្យបារម្ភព្រួយវិញ កំឡាំងទ្រង់ក៏ល្វើយទៅ ហើយព្រះជង្ឃទ្រង់ប្រដំគ្នា
7 ស្តេចទ្រង់ស្រែកយ៉ាងខ្លាំង បង្គាប់ឲ្យនាំពួកអាបធ្មប់ និងពួកខាល់ដេ ហើយពួកគ្រូទាយមក រួចស្តេចទ្រង់មានព្រះបន្ទូលនឹងពួកអ្នកប្រាជ្ញ ដែលនៅក្រុងបាប៊ីឡូនថា អ្នកណាដែលអានមើលអក្សរនេះ ហើយស្រាយន័យឲ្យយើងផង អ្នកនោះនឹងបានស្លៀកពាក់សំពត់ពណ៌ស្វាយ ហើយនឹងមានខ្សែមាសពាក់នៅក ក៏នឹងបានតាំងឡើងជាអ្នកគ្រប់គ្រងទី៣ក្នុងនគរ
8 ខណៈនោះ អស់ទាំងពួកអ្នកប្រាជ្ញរបស់ស្តេចក៏ចូលមក តែគេមើលអក្សរនោះមិនបានឡើយ ក៏មិនអាចនឹងស្រាយន័យថ្វាយស្តេចបានដែរ
9 ដូច្នេះ បេលសាសារទ្រង់មានព្រះទ័យវិតក្កជាខ្លាំង ហើយព្រះភក្ត្រទ្រង់ក៏ស្លុតទៅ ឯពួកសេនាបតីរបស់ទ្រង់គេក៏ទាល់គំនិតដែរ។
10 រីឯអគ្គមហេសី ព្រះនាងក៏យាងចូលទៅក្នុងរោងលៀង ដោយឮព្រះបន្ទូលនៃស្តេច និងពួកសេនាបតីរបស់ទ្រង់ ព្រះនាងទូលដល់ស្តេចថា បពិត្រព្រះករុណាសូមទ្រង់មានព្រះជន្មចំរើននៅជាយឺនយូរ សូមកុំឲ្យគំនិតទ្រង់នាំឲ្យមានព្រះទ័យវិតក្កឡើយ ក៏កុំឲ្យព្រះភក្ត្រទ្រង់ផ្លាស់ប្រែទៅដូច្នេះដែរ