ដានីយ៉ែល 8:18-24 KHOV

18 កាល​លោក​កំពុង​និយាយ​មក​ខ្ញុំ នោះ​ខ្ញុំ​ក៏​លង់​ស្មារតី​ទៅ មាន​មុខ​ផ្កាប់​ដល់​ដី តែ​លោក​ពាល់​ខ្ញុំ​ធ្វើ​ឲ្យ​ខ្ញុំ​ឈរ​ឡើង

19 ក៏​ប្រាប់​ខ្ញុំ​ថា នែ អញ​នឹង​ឲ្យ​ឯង​ដឹង ពី​ការ​ដែល​ត្រូវ​មក​ក្នុង​ពេល​ចុង​បំផុត​នៃ​សេចក្ដី​គ្នាន់‌ក្នាញ់ ដ្បិត​ការ​ជាក់​ស្តែង​នេះ​សំដៅ​ទៅ​គ្រា​ចុង​បំផុត

20 ឯ​ចៀម​ឈ្មោល​មាន​ស្នែង​២ ដែល​ឯង​បាន​ឃើញ នោះ​គឺ​ជា​ស្តេច​សាសន៍​មេឌី និង​ស្តេច​សាសន៍​ពើស៊ី

21 ហើយ​ពពែ​ឈ្មោល​រោម​ស្រមូវ​នោះ គឺ​ជា​ស្តេច​សាសន៍​ក្រេក​វិញ ចំណែក​ស្នែង​១​ធំ​ដែល​នៅ​ជា​កណ្តាល​ភ្នែក​ទាំង​២​នោះ គឺ​ជា​ស្តេច​ដើម​ដំបូង

22 ឯ​ដំណើរ​ដែល​ស្នែង​នោះ​ត្រូវ​បាក់ ហើយ​មាន​ស្នែង​៤​ដុះ​ឡើង​ជំនួស នោះ​គឺ​ជា​នគរ​៤ ដែល​នឹង​កើត​ឡើង ពី​សាសន៍​នោះ តែ​មិន​មែន​មាន​អំណាច​ដូច​ស្តេច​ដើម​នោះ​ទេ

23 លុះ​ដល់​គ្រា​ក្រោយ​បង្អស់​នៃ​នគរ​ទាំង​នោះ ក្នុង​កាល​ដែល​ពួក​អ្នក​ប្រព្រឹត្ត​រំលង​បាន​គ្រប់​ចំនួន​ហើយ នោះ​នឹង​មាន​ស្តេច​១​កើត​ឡើង ដែល​មាន​ទឹក​មុខ​សាហាវ ជា​អ្នក​យល់​ក្នុង​ប្រស្នា

24 ស្តេច​នោះ​នឹង​មាន​អំណាច​យ៉ាង​ខ្លាំង​ក្រៃលែង តែ​មិន​មែន​ដោយ​អំណាច​របស់​ខ្លួន​ទេ វា​នឹង​បំផ្លាញ​យ៉ាង​អស្ចារ្យ ក៏​នឹង​ធ្វើ​កើត​ការ​ទាំង​អស់​ដែល​គិត​ធ្វើ វា​នឹង​បំផ្លាញ​ទាំង​ពួក​ខ្លាំង​ពូកែ និង​ពួក​បរិសុទ្ធ​បង់