21 ហើយពពែឈ្មោលរោមស្រមូវនោះ គឺជាស្តេចសាសន៍ក្រេកវិញ ចំណែកស្នែង១ធំដែលនៅជាកណ្តាលភ្នែកទាំង២នោះ គឺជាស្តេចដើមដំបូង
22 ឯដំណើរដែលស្នែងនោះត្រូវបាក់ ហើយមានស្នែង៤ដុះឡើងជំនួស នោះគឺជានគរ៤ ដែលនឹងកើតឡើង ពីសាសន៍នោះ តែមិនមែនមានអំណាចដូចស្តេចដើមនោះទេ
23 លុះដល់គ្រាក្រោយបង្អស់នៃនគរទាំងនោះ ក្នុងកាលដែលពួកអ្នកប្រព្រឹត្តរំលងបានគ្រប់ចំនួនហើយ នោះនឹងមានស្តេច១កើតឡើង ដែលមានទឹកមុខសាហាវ ជាអ្នកយល់ក្នុងប្រស្នា
24 ស្តេចនោះនឹងមានអំណាចយ៉ាងខ្លាំងក្រៃលែង តែមិនមែនដោយអំណាចរបស់ខ្លួនទេ វានឹងបំផ្លាញយ៉ាងអស្ចារ្យ ក៏នឹងធ្វើកើតការទាំងអស់ដែលគិតធ្វើ វានឹងបំផ្លាញទាំងពួកខ្លាំងពូកែ និងពួកបរិសុទ្ធបង់
25 ហើយដោយគំនិតវាងវៃរបស់វា នោះវានឹងធ្វើឲ្យកលឧបាយបានប្រយោជន៍នៅដៃខ្លួន រួចនឹងមានចិត្តលើកដំកើងខ្លួន ព្រមទាំងបំផ្លាញមនុស្សយ៉ាងច្រើន ដែលនៅដោយសុខស្រួល សូម្បីតែព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ គង់តែវានឹងហ៊ានឈរទទឹងទាស់ដែរ តែវានឹងត្រូវបាក់បែកទៅ ឥតមានដៃអ្នកណាធ្វើឡើយ
26 ឯការជាក់ស្តែងពីព្រឹក និងល្ងាចទាំងប៉ុន្មាន ដែលបានប្រាប់មកនោះជាសេចក្ដីពិតហើយ ប៉ុន្តែត្រូវឲ្យឯងបំបិទការជាក់ស្តែងនេះទុកនៅ ដ្បិតគឺសំរាប់ពេលទៅមុខជាយូរលង់
27 នោះខ្ញុំដានីយ៉ែល ក៏ខ្សោះល្វើយ ហើយឈឺនៅបួនដប់ថ្ងៃ រួចខ្ញុំក្រោកឡើងទៅទទួលការរបស់ស្តេចវិញ ខ្ញុំក៏អស្ចារ្យក្នុងចិត្តពីដំណើរការជាក់ស្តែងនោះ ប៉ុន្តែគ្មានអ្នកណាយល់សោះ។