នេហេមា 10:24-30 KHOV

24 ហាឡូ‌ហេស ពីឡាហា សូបេក

25 រេហ៊ូម ហា‌សាប‌ណា ម្អាសេយ៉ា

26 អ័ហ៊ីយ៉ា ហាណាន អ័ណាន

27 ម៉ាលូក ហារីម និង​ប្អាណា។

28 ឯ​ពួក​បណ្តា‌ជន​ឯ​ទៀត ពួក​សង្ឃ ពួក​លេវី ពួក​ឆ្មាំ​ទ្វារ ពួក​ចំរៀង ពួក​នេធីនិម និង​អស់​អ្នក​ដែល​បាន​ញែក​ខ្លួន​ចេញ ពី​ពួក​សាសន៍​នៃ​ស្រុក​ទាំង​នោះ ចូល​ខាង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​វិញ ព្រម​ទាំង​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​គេ គឺ​អស់​អ្នក​ណា​ដែល​មាន​ចំណេះ​មាន​យោបល់

29 គេ​ក៏​កាន់​ខ្ជាប់​តាម​បង​ប្អូន និង​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​ក្នុង​ពួក​គេ​ដែរ គេ​តាំង​សេចក្តី​ផ្តាសា​ដល់​ខ្លួន ដោយ​ស្បថ​ថា នឹង​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ ដែល​បាន​ប្រទាន​មក ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បំរើ​ទ្រង់ ហើយ​ឲ្យ​រក្សា និង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​ក្រឹត្យ‌ក្រម​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ព្រម​ទាំង​ច្បាប់​យុត្តិ‌ធម៌ និង​បញ្ញត្ត​ទ្រង់​ផង

30 ហើយ​ថា​យើង​មិន​ឲ្យ​កូន​ស្រី​យើង​ទៅ​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ស្រុក ឬ​យក​កូន​ស្រី​របស់​គេ​មក​ឲ្យ​កូន​ប្រុស​យើង​ឡើយ