36 ព្រមទាំងកូនច្បងរបស់ខ្លួនយើង និងរបស់សត្វយើងផង ដូចជាបានកត់ទុកក្នុងក្រឹត្យវិន័យហើយ និងកូនច្បងក្នុងហ្វូងគោ ហ្វូងចៀមរបស់យើង មកឯព្រះវិហាររបស់ព្រះនៃយើង ឲ្យដល់ពួកសង្ឃដែលធ្វើការងារក្នុងព្រះវិហាររបស់ព្រះនៃយើង
37 ហើយឲ្យយកផលនៃម្សៅលាយដំបូង ដង្វាយលើកចុះឡើង ផ្លែឈើគ្រប់មុខ ទឹកទំពាំងបាយជូរ និងប្រេង មកឲ្យពួកសង្ឃ នៅក្នុងបន្ទប់ព្រះវិហាររបស់ព្រះនៃយើង ព្រមទាំងដង្វាយ១ភាគក្នុង១០ពីផលដីយើង មកឲ្យពួកលេវីផង ដ្បិតនៅក្នុងទីក្រុងទាំងប៉ុន្មាន នោះគឺជាពួកលេវី ដែលទទួលយកដង្វាយ១ភាគក្នុង១០ពីផលនៃស្រែចំការយើង
38 ហើយពួកកូនចៅអើរ៉ុនដ៏ជាសង្ឃ ក៏នៅជាមួយនឹងពួកកូនចៅលេវី ក្នុងកាលដែលគេទទួលយកដង្វាយ១ភាគក្នុង១០នោះដែរ រួចពួកលេវីត្រូវយក១ភាគក្នុង១០ ពីដង្វាយ១ភាគក្នុង១០នោះ ឯព្រះវិហាររបស់ព្រះយេហូវ៉ា ជាព្រះនៃយើង ដាក់ក្នុងបន្ទប់ ជាឃ្លាំងនៃព្រះវិហារដែរ
39 ដ្បិតពួកកូនចៅអ៊ីស្រាអែល ព្រមទាំងពួកកូនចៅលេវី ត្រូវយកដង្វាយលើកចុះឡើង ពីស្រូវ ទឹកទំពាំងបាយជូរ និងប្រេងមកដាក់ក្នុងបន្ទប់ ជាកន្លែងដែលទុកគ្រឿងប្រដាប់របស់ទីបរិសុទ្ធទាំងប៉ុន្មាន ហើយពួកសង្ឃដែលធ្វើការងារ ពួកឆ្មាំទ្វារ និងពួកចំរៀងក៏នៅទីនោះដែរ យើងរាល់គ្នាមិនព្រមបោះបង់ចោលព្រះវិហារ របស់ព្រះនៃយើងឡើយ។