នេហេមា 11:1-5 KHOV

1 ឯ​ពួក​ប្រធាន​ក្នុង​បណ្តា‌ជន នោះ​ក៏​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ហើយ​ពួក​បណ្តា‌ជន​ឯ​ទៀត គេ​ចាប់​ឆ្នោត​យក​១​នាក់​ក្នុង​១០ ឲ្យ​មក​នៅ​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​បរិសុទ្ធ​ដែរ ហើយ​៩​នាក់ ឲ្យ​នៅ​អស់​ទាំង​ទី​ក្រុង​ឯ​ទៀត

2 ពួក​បណ្តា‌ជន​ក៏​ឲ្យ​ពរ​ដល់​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ប្រគល់​ខ្លួន ឲ្យ​មក​នៅ​ក្រុង​យេរូ‌សាឡិម ដោយ​ស្ម័គ្រ​ពី​ចិត្ត។

3 នេះ​ជា​ពួក​នាយ​ក្នុង​ខេត្ត ដែល​អាស្រ័យ​នៅ​ក្រុង​យេរូ‌សាឡិម ឯ​ទី​ក្រុង​នៃ​ស្រុក​យូដា​ឯ​ទៀត នោះ​គ្រប់​គ្នា​ក៏​នៅ​ក្នុង​កេរ‌អាករ ត្រង់​ទី​ក្រុង​របស់​គេ​រៀង​ខ្លួន គឺ​ទាំង​ពួក​អ៊ីស្រា‌អែល ពួក​សង្ឃ ពួក​លេវី ពួក​នេធីនិម និង​កូន​ចៅ​របស់​ពួក​អ្នក​បំរើ​របស់​សាឡូ‌ម៉ូន​ផង

4 ឯ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម នោះ​មាន​ពួក​កូន​ចៅ​យូដា និង​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន​ខ្លះ​ដែរ ខាង​កូន​ចៅ​យូដា មាន​អ័ថា‌យ៉ា ជា​កូន​អ៊ូស៊ីយ៉ា ដែល​ជា​កូន​សាការីៗ​ជា​កូន​អ័ម៉ារាៗ​ជា​កូន​សេផាធាៗ​ជា​កូន​ម៉ាលេ‌លាល នេះ​ក្នុង​ពួក​កូន​ចៅ​ពេរេស

5 និង​ម្អាសេយ៉ា ជា​កូន​បារូក ដែល​ជា​កូន​កុល-ហូសេៗ​ជា​កូន​ហា‌សា‌យ៉ាៗ​ជា​កូន​អ័ដា‌យ៉ាៗ​ជា​កូន​យ៉ូយ៉ា‌រីបៗ​ជា​កូន​សាការីៗ​ជា​កូន​ស៊ី‌ឡូនី