នេហេមា 11:10-16 KHOV

10 ក្នុង​ពួក​សង្ឃ នោះ​មាន​យេដាយ៉ា ជា​កូន​យ៉ូយ៉ា‌រីប និង​យ៉ាគិន

11 សេរ៉ាយ៉ា ជា​កូន​ហ៊ីល‌គីយ៉ា ដែល​ជា​កូន​មស៊ូឡាមៗ​ជា​កូន​សាដុកៗ​ជា​កូន​មេរ៉ាយ៉ូតៗ​ជា​កូន​អ័ហ៊ី‌ទូប ដែល​ជា​មេ​ត្រួត​លើ​ព្រះ‌វិហារ​នៃ​ព្រះ

12 ព្រម​ទាំង​ពួក​បង​ប្អូន​គេ ដែល​ធ្វើ​ការ​នៅ​ព្រះ‌វិហារ ទាំង​អស់​មាន​៨២២​នាក់ ហើយ​មាន​អ័ដាយ៉ា ជា​កូន​យេរ៉ូហាំ ដែល​ជា​កូន​ពេឡា‌លាៗ ជា​កូន​អាំស៊ីៗ ជា​កូន​សាការីៗ ជា​កូន​ផាស‌ហ៊ើរៗ​ជា​កូន​ម៉ាលគា

13 ហើយ​ពួក​បង​ប្អូន​លោក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ រួម​ទាំង​អស់ មាន​២៤២​នាក់ ហើយ​មាន​អ័ម៉ា‌សាយ ជា​កូន​អ័សារាល​ដែល​ជា​កូន​របស់​អ័ហា‌សាយៗ​ជា​កូន​មស៊ី‌លេម៉ូតៗ​ជា​កូន​អ៊ីមមើរ

14 ហើយ​ពួក​បង​ប្អូន​គេ ជា​អ្នក​ខ្លាំង​ពូកែ​មាន​ចិត្ត​ក្លាហាន រួម​ទាំង​អស់​មាន​១២៨​នាក់ ឯ​អ្នក​ដែល​ត្រួត​លើ​គេ គឺ​សាប‌ឌាល ជា​កូន​កេដូ‌លីម។

15 ក្នុង​ពួក​លេវី មាន​សេម៉ាយ៉ា ជា​កូន​ហាស៊ូប ដែល​ជា​កូន​របស់​អាស‌រី‌កាមៗ​ជា​កូន​ហាសាបយ៉ាៗ​ជា​កូន​ប៊ូននី

16 ព្រម​ទាំង​សាបថាយ និង​យ៉ូសា‌បាឌ ជា​ពួក​មេ​ក្នុង​ពួក​លេវី ដែល​ត្រួត‌ត្រា​លើ​ការ‌ងារ​ខាង​ក្រៅ​ព្រះ‌វិហារ​នៃ​ព្រះ