14 ហើយពួកបងប្អូនគេ ជាអ្នកខ្លាំងពូកែមានចិត្តក្លាហាន រួមទាំងអស់មាន១២៨នាក់ ឯអ្នកដែលត្រួតលើគេ គឺសាបឌាល ជាកូនកេដូលីម។
15 ក្នុងពួកលេវី មានសេម៉ាយ៉ា ជាកូនហាស៊ូប ដែលជាកូនរបស់អាសរីកាមៗជាកូនហាសាបយ៉ាៗជាកូនប៊ូននី
16 ព្រមទាំងសាបថាយ និងយ៉ូសាបាឌ ជាពួកមេក្នុងពួកលេវី ដែលត្រួតត្រាលើការងារខាងក្រៅព្រះវិហារនៃព្រះ
17 ហើយម៉ាថានា ជាកូនមីកា ដែលជាកូនសាប់ឌីៗជាកូនអេសាភៗជាមេនាំគេ ក្នុងការអរព្រះគុណកំពុងដែលអធិស្ឋាន និងបាកប៊ូគា ជាអ្នកបន្ទាប់ក្នុងពួកបងប្អូនខ្លួន ហើយអាប់ដា ជាកូនសាំមួរ ដែលជាកូនកាឡាលៗជាកូនយេឌូថិន
18 ឯពួកលេវីទាំងប៉ុន្មាន ដែលនៅក្នុងក្រុងបរិសុទ្ធ នោះមាន២៨៤នាក់។
19 ឯពួកឆ្មាំទ្វារ នោះមានអ័កគូប ថាលម៉ូន និងបងប្អូនគេ ដែលចាំយាមនៅមាត់ទ្វារផ្សេងៗ ទាំងអស់មាន១៧២នាក់
20 ឯពួកអ៊ីស្រាអែល ខាងពួកសង្ឃ និងពួកលេវីដែលសល់ គេនៅអស់ទាំងទីក្រុងក្នុងស្រុកយូដាគ្រប់គ្នាតាមមរដកគេរៀងខ្លួន