18 ឯពួកលេវីទាំងប៉ុន្មាន ដែលនៅក្នុងក្រុងបរិសុទ្ធ នោះមាន២៨៤នាក់។
19 ឯពួកឆ្មាំទ្វារ នោះមានអ័កគូប ថាលម៉ូន និងបងប្អូនគេ ដែលចាំយាមនៅមាត់ទ្វារផ្សេងៗ ទាំងអស់មាន១៧២នាក់
20 ឯពួកអ៊ីស្រាអែល ខាងពួកសង្ឃ និងពួកលេវីដែលសល់ គេនៅអស់ទាំងទីក្រុងក្នុងស្រុកយូដាគ្រប់គ្នាតាមមរដកគេរៀងខ្លួន
21 តែពួកនេធីនិម គេនៅត្រង់អូផែល មានស៊ីហា និងគីសប៉ា ជាអ្នកត្រួតលើគេ។
22 ឯអ្នកដែលត្រួតលើពួកលេវី នៅក្រុងយេរូសាឡិម នោះគឺអ៊ូស៊ី ជាកូនបានី ដែលជាកូនហាសាបយ៉ាៗជាកូនម៉ាថានាៗជាកូនមីកា ក្នុងពួកកូនចៅអេសាភ ដែលជាពួកចំរៀង ជាអ្នកត្រួតត្រាលើកិច្ចការ ក្នុងព្រះវិហារនៃព្រះ
23 ដ្បិតមានច្បាប់ដែលស្តេចបានតាំងពីដំណើរពួកនោះ ជាច្បាប់យ៉ាងតឹងរ៉ឹង ឲ្យចែកស្បៀងអាហារដល់ពួកចំរៀង តាមដែលគេត្រូវការរាល់ៗថ្ងៃ
24 ហើយមានពេថាហ៊ីយ៉ា ជាកូនមសេសាបេល ក្នុងពួកកូនចៅសេរ៉ាស ជាកូនយូដា លោកជាអ្នកជំនិតស្តេច ក្នុងគ្រប់ការចំពោះពួករាស្ត្រ។