នេហេមា 11:23-29 KHOV

23 ដ្បិត​មាន​ច្បាប់​ដែល​ស្តេច​បាន​តាំង​ពី​ដំណើរ​ពួក​នោះ ជា​ច្បាប់​យ៉ាង​តឹង‌រ៉ឹង ឲ្យ​ចែក​ស្បៀង​អាហារ​ដល់​ពួក​ចំរៀង តាម​ដែល​គេ​ត្រូវ​ការ​រាល់ៗ​ថ្ងៃ

24 ហើយ​មាន​ពេថា‌ហ៊ីយ៉ា ជា​កូន​មសេ‌សាបេល ក្នុង​ពួក​កូន​ចៅ​សេរ៉ាស ជា​កូន​យូដា លោក​ជា​អ្នក​ជំនិត​ស្តេច ក្នុង​គ្រប់​ការ​ចំពោះ​ពួក​រាស្ត្រ។

25 ត្រង់​ឯ​ទី​ក្រុង​ទាំង​ប៉ុន្មាន និង​ស្រែ​ចំការ​ជុំវិញ នោះ​មាន​ពួក​យូដា​ខ្លះ នៅ​ត្រង់​គារយ៉ាត់-អើបា និង​តំបន់​នៅ​ជុំវិញ នៅ​ឌីបូន និង​តំបន់​នៅ​ជុំវិញ នៅ​យេកាប‌សៀល និង​តំបន់​នៅ​ជុំវិញ

26 នៅ​ត្រង់​យេសួរ ម៉ូឡាដា បេត-ផាលែត

27 ហាសា-ស៊ូអាល បៀរ-សេបា និង​តំបន់​នៅ​ជុំវិញ

28 នៅ​ស៊ីក‌ឡាក់ មេកូណា និង​តំបន់​នៅ​ជុំវិញ

29 នៅ​អេន-រីម៉ូន សូរ៉ាស់ យ៉ារមុត