24 ហើយមានពេថាហ៊ីយ៉ា ជាកូនមសេសាបេល ក្នុងពួកកូនចៅសេរ៉ាស ជាកូនយូដា លោកជាអ្នកជំនិតស្តេច ក្នុងគ្រប់ការចំពោះពួករាស្ត្រ។
25 ត្រង់ឯទីក្រុងទាំងប៉ុន្មាន និងស្រែចំការជុំវិញ នោះមានពួកយូដាខ្លះ នៅត្រង់គារយ៉ាត់-អើបា និងតំបន់នៅជុំវិញ នៅឌីបូន និងតំបន់នៅជុំវិញ នៅយេកាបសៀល និងតំបន់នៅជុំវិញ
26 នៅត្រង់យេសួរ ម៉ូឡាដា បេត-ផាលែត
27 ហាសា-ស៊ូអាល បៀរ-សេបា និងតំបន់នៅជុំវិញ
28 នៅស៊ីកឡាក់ មេកូណា និងតំបន់នៅជុំវិញ
29 នៅអេន-រីម៉ូន សូរ៉ាស់ យ៉ារមុត
30 សាណូអា អាឌូឡាម និងតំបន់នៃក្រុងទាំងនោះ ឡាគីស និងស្រែចំការនៅជុំវិញ អាសេកា និងតំបន់នៅជុំវិញ ដូច្នេះ គេបានតាំងទីលំនៅ ចាប់តាំងពីបៀរ-សេបា រហូតដល់ច្រកភ្នំហ៊ីនណំម