នេហេមា 11:3-9 KHOV

3 នេះ​ជា​ពួក​នាយ​ក្នុង​ខេត្ត ដែល​អាស្រ័យ​នៅ​ក្រុង​យេរូ‌សាឡិម ឯ​ទី​ក្រុង​នៃ​ស្រុក​យូដា​ឯ​ទៀត នោះ​គ្រប់​គ្នា​ក៏​នៅ​ក្នុង​កេរ‌អាករ ត្រង់​ទី​ក្រុង​របស់​គេ​រៀង​ខ្លួន គឺ​ទាំង​ពួក​អ៊ីស្រា‌អែល ពួក​សង្ឃ ពួក​លេវី ពួក​នេធីនិម និង​កូន​ចៅ​របស់​ពួក​អ្នក​បំរើ​របស់​សាឡូ‌ម៉ូន​ផង

4 ឯ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម នោះ​មាន​ពួក​កូន​ចៅ​យូដា និង​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន​ខ្លះ​ដែរ ខាង​កូន​ចៅ​យូដា មាន​អ័ថា‌យ៉ា ជា​កូន​អ៊ូស៊ីយ៉ា ដែល​ជា​កូន​សាការីៗ​ជា​កូន​អ័ម៉ារាៗ​ជា​កូន​សេផាធាៗ​ជា​កូន​ម៉ាលេ‌លាល នេះ​ក្នុង​ពួក​កូន​ចៅ​ពេរេស

5 និង​ម្អាសេយ៉ា ជា​កូន​បារូក ដែល​ជា​កូន​កុល-ហូសេៗ​ជា​កូន​ហា‌សា‌យ៉ាៗ​ជា​កូន​អ័ដា‌យ៉ាៗ​ជា​កូន​យ៉ូយ៉ា‌រីបៗ​ជា​កូន​សាការីៗ​ជា​កូន​ស៊ី‌ឡូនី

6 អស់​ទាំង​កូន​ចៅ​របស់​ពេរេស​ដែល​នៅ​ក្រុង​យេរូ‌សាឡិម នោះ​មាន​មនុស្ស​ក្លាហាន​ចំនួន​៤៦៨​នាក់។

7 ឯ​ពួក​កូន​ចៅ​របស់​បេន‌យ៉ា‌មីន គឺ​សាលូវ ជា​កូន​មស៊ូឡាម ដែល​ជា​កូន​យ៉ូអេឌៗ​ជា​កូន​ពេដាយ៉ាៗ​ជា​កូន​កូឡាយ៉ាៗ​ជា​កូន​ម្អាសេយ៉ាៗ​ជា​កូន​អីធាលៗ​ជា​កូន​យេសាយ៉ា

8 ហើយ​បន្ទាប់​នឹង​គាត់ នោះ​មាន​កាបាយ និង​សាឡាយ រួម​ទាំង​អស់​មាន​៩២៨​នាក់

9 ហើយ​យ៉ូអែល ជា​កូន​ស៊ីកគ្រី លោក​ជា​អ្នក​ត្រួត​លើ​គេ និង​យូដា​ជា​កូន​សេនួរ លោក​ជា​ភូឈួយ​នៃ​ទី​ក្រុង។