17 ខាងអ័ប៊ីយ៉ា មានស៊ីកគ្រី ខាងមីនយ៉ាមីន គឺខាងម៉ូអាឌា មានពីលថាយ
18 ខាងប៊ីលកា មានសាំមួរ ខាងសេម៉ាយ៉ា មានយ៉ូណាថាន
19 ខាងយ៉ូយ៉ារីប មានម៉ាថ្នាយ ខាងយេដាយ៉ា មានអ៊ូស៊ី
20 ខាងសាឡាយ មានកាឡាយ ខាងអ័ម៉ុក មានហេប៊ើរ
21 ខាងហ៊ីលគីយ៉ា មានហាសាបយ៉ា ហើយខាងយេដាយ៉ា មាននេថានេល។
22 ចំណែកពួកលេវី ក្នុងគ្រាអេលីយ៉ាស៊ីប យ៉ូយ៉ាដា យ៉ូហាណាន និងយ៉ាដួរ នោះបានកត់ឈ្មោះពួកដែលជាកំពូលលើវង្សរបស់ឪពុកគេ ព្រមទាំងពួកសង្ឃដែរ ដរាបដល់រាជ្យដារីយុស ជាស្តេចសាសន៍ពើស៊ី
23 ពួកកូនចៅលេវីនោះ ដែលជាកំពូលលើវង្សរបស់ឪពុកគេ បានកត់ទុកក្នុងសៀវភៅរបាក្សត្រហើយ ដរាបដល់គ្រាយ៉ូហាណានជាកូនអេលីយ៉ាស៊ីប