នេហេមា 12:30-36 KHOV

30 ពួក​សង្ឃ និង​ពួក​លេវី​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ រួច​ក៏​ញែក​ពួក​បណ្តា‌ជន ព្រម​ទាំង​ទ្វារ​ទាំង​ប៉ុន្មាន និង​កំផែង​ផង ចេញ​ជា​បរិសុទ្ធ។

31 គ្រា​នោះ ខ្ញុំ​បាន​នាំ​ពួក​អ្នក​ជា​ប្រធាន ក្នុង​ពួក​យូដា​ឡើង​ទៅ​លើ​កំផែង ក៏​ដំរូវ​ឲ្យ​មាន​២​ពួក​ធំៗ ដែល​ពោល​ពាក្យ​អរ​ព្រះ‌គុណ ហើយ​ដង្ហែ​គ្នា ពួក​១​ទៅ​ខាង​ស្តាំ នៅ​លើ​កំផែង ដំរង់​ទៅ​ឯ​ទ្វារ​ចាក់​សំរាម

32 មាន​ហូសាយ៉ា និង​ពួក​ជា​ប្រធាន​លើ​ពួក​យូដា​ពាក់​កណ្តាល គេ​ដើរ​តាម​ក្រោយ

33 ព្រម​ទាំង​អ័សារា អែសរ៉ា មស៊ូឡាម

34 យូដា បេន‌យ៉ា‌មីន សេម៉ាយ៉ា និង​យេរេមា​ដែរ

35 ហើយ​កូន​ចៅ​ពួក​សង្ឃ​ខ្លះ​ដែល​កាន់​ត្រែ គឺ​សាការី ជា​កូន​យ៉ូណា‌ថាន ដែល​ជា​កូន​សេម៉ាយ៉ាៗ​ជា​កូន​ម៉ាថានាៗ​ជា​កូន​មីកាយ៉ាៗ ជា​កូន​សាគើរៗ ជា​កូន​អេសាភ

36 និង​ពួក​បង​ប្អូន​លោក គឺ​សេម៉ាយ៉ា អ័សារាល មីឡា‌ឡាយ គីឡា‌ឡាយ ម៉ាអាយ នេថា‌នេល យូដា និង​ហាណានី ដែល​កាន់​ប្រដាប់​ភ្លេង​របស់​ដាវីឌ ជា​អ្នក​សំណប់​របស់​ព្រះ ហើយ​មាន​ស្មៀន​អែសរ៉ា ជា​អ្នក​នាំ​មុខ