36 និងពួកបងប្អូនលោក គឺសេម៉ាយ៉ា អ័សារាល មីឡាឡាយ គីឡាឡាយ ម៉ាអាយ នេថានេល យូដា និងហាណានី ដែលកាន់ប្រដាប់ភ្លេងរបស់ដាវីឌ ជាអ្នកសំណប់របស់ព្រះ ហើយមានស្មៀនអែសរ៉ា ជាអ្នកនាំមុខ
37 គេក៏ដង្ហែគ្នាតាមទ្វារក្បាលទឹកដំរង់ទៅខាងមុខ ឡើងជណ្តើរនៃទីក្រុងដាវីឌ តាមកន្លែងឡើងទៅលើកំផែង ត្រង់ពីលើព្រះរាជដំណាក់ដាវីឌ រហូតទៅដល់ទ្វារទឹកដែលនៅខាងកើត
38 ឯពួក១ទៀត ដែលពោលពាក្យអរព្រះគុណ នោះក៏ដង្ហែទៅជួបគ្នា ខ្ញុំក៏ដើរតាមពួកនេះ មានទាំងបណ្តាជនពាក់កណ្តាលនៅលើកំផែង ត្រង់ពីលើប៉មគុកភ្លើង រហូតដល់ទីខ្នងកំផែងធំទូលាយ
39 ហើយពីលើទ្វារអេប្រាអិម និងត្រង់ទ្វារចាស់ ទ្វារត្រី ប៉មហាណានាល និងប៉មហាមេអា រហូតដល់ទ្វារចៀម រួចដល់ទ្វារគុកនោះ ក៏ឈប់ឈរនៅ
40 យ៉ាងនោះ ពួកអ្នកដែលពោលពាក្យអរព្រះគុណ ក្នុងព្រះវិហារនៃព្រះ ទាំង២ពួកក៏ឈរនៅដំរៀបគ្នា មានទាំងខ្ញុំ និងពួកមេពាក់កណ្តាល ដែលនៅជាមួយនឹងខ្ញុំផង
41 ក៏មានពួកសង្ឃ គឺអេលាគីម ម្អាសេយ៉ា មីនយ៉ាមីន មីកាយ៉ា អេលីយ៉ូន៉ាយ សាការី និងហាណានា ដែលកាន់ត្រែដែរ
42 ហើយម្អាសេយ៉ា សេម៉ាយ៉ា អេលាសារ អ៊ូស៊ី យ៉ូហាណាន ម៉ាលគា អេឡាំ និងអេស៊ើរដែរ ឯពួកចំរៀង គេក៏ច្រៀងឡើងជាខ្លាំង តាមយីសរ៉ាហ៊ា ដែលនាំមុខគេ