នេហេមា 12:43-47 KHOV

43 នៅ​ថ្ងៃ​នោះ គេ​ក៏​ថ្វាយ​ដង្វាយ​យ៉ាង​សន្ធឹក ហើយ​មាន​សេចក្តី​រីក‌រាយ ពី​ព្រោះ​ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​អរ​សប្បាយ​យ៉ាង​ខ្លាំង ឯ​ពួក​ស្រីៗ និង​កូន​ក្មេង ក៏​សប្បាយ​ព្រម​គ្នា ដល់​ម៉្លេះ​បាន​ជា​សេចក្តី​អំណរ​ដែល​មាន​នៅ​ក្រុង​យេរូ‌សាឡិម បាន​ឮ​ផ្សាយ​ទៅ​ឆ្ងាយ។

44 នៅ​ថ្ងៃ​នោះ គេ​ក៏​តាំង​មនុស្ស​ឲ្យ​ត្រួត‌ត្រា​លើ​បន្ទប់​ដែល​សំរាប់​របស់​ថ្ងៃ​វិសេស ដង្វាយ​លើក​ចុះ​ឡើង ផល​ដំបូង និង​ដង្វាយ​១​ភាគ​ក្នុង​១០ ដើម្បី​នឹង​ប្រមូល​ចំណែក ដែល​ក្រឹត្យ‌វិន័យ​បាន​ដំរូវ​ឲ្យ​ទុក​សំរាប់​ពួក​សង្ឃ និង​ពួក​លេវី​ពី​អស់​ទាំង​ស្រែ​ចំការ និង​ទី​ក្រុង មក​ទុក​ក្នុង​បន្ទប់​ទាំង​នោះ ដ្បិត​ពួក​យូដា​គេ​មាន​សេចក្តី​អំណរ​ចំពោះ​ពួក​សង្ឃ និង​ពួក​លេវី ដែល​ឈរ​នៅ​ដំណែង​គេ

45 ព្រម​ទាំង​រក្សា​បញ្ញើ​របស់​ព្រះ​នៃ​គេ និង​ការ‌ងារ​ញែក​ជា​បរិសុទ្ធ ពួក​ចំរៀង និង​ពួក​ឆ្មាំ​ទ្វារ​ក៏​ធ្វើ​ដូច្នោះ​ដែរ តាម​បង្គាប់​ដាវីឌ និង​សាឡូ‌ម៉ូន ជា​ព្រះ‌រាជ​បុត្រា​ទ្រង់

46 ដ្បិត​កាល​ពី​ដើម​ក្នុង​គ្រា​ដាវីឌ និង​អេសាភ នោះ​មាន​មេ​លើ​ពួក​ចំរៀង ក៏​មាន​ទំនុក​ច្រៀង​សរសើរ‌ដំកើង ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ

47 ហើយ​នៅ​គ្រា​សូរ៉ូ‌បា‌បិល និង​នេហេមា នោះ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ក៏​ថ្វាយ​ចំណែក​សំរាប់​ពួក​ចំរៀង និង​ពួក​ឆ្មាំ​ទ្វារ តាម​ដែល​ត្រូវ​ការ​រាល់ៗ​ថ្ងៃ គេ​ក៏​លៃ​ទុក​១​ចំណែក​ឲ្យ​ពួក​លេវី ហើយ​ពួក​លេវី​ក៏​លៃ​ទុក​១​ចំណែក ឲ្យ​ពួក​កូន​ចៅ​អើរ៉ុន។