7 សាលូវ អ័ម៉ុក ហ៊ីលគីយ៉ា និងយេដាយ៉ា នោះសុទ្ធតែជាមេពួកសង្ឃ ហើយនឹងបងប្អូនគេនៅក្នុងគ្រាយេសួរ។
8 ឯពួកលេវី នោះមានយេសួរ ប៊ីនុយ កាឌមាល សេរេប៊ីយ៉ា យូដា និងម៉ាថានា គឺលោកនេះ និងបងប្អូនលោក ដែលត្រួតលើការងារអរព្រះគុណ
9 ក៏មានបាកប៊ូគា និងអ៊ូនី ជាបងប្អូនគេ ដែលឈរប្រទល់មុខនឹងអ្នកទាំងនោះ ក្នុងការងាររបស់គេ
10 ឯយេសួរ លោកបង្កើតយ៉ូយ៉ាគីមៗបង្កើតអេលីយ៉ាស៊ីបៗ បង្កើតយ៉ូយ៉ាដា
11 យ៉ូយ៉ាដាបង្កើតយ៉ូណាថាន ហើយយ៉ូណាថានបង្កើតយ៉ាដួរ។
12 នៅគ្រាយ៉ូយ៉ាគីម ក៏មានពួកសង្ឃ ជាកំពូលលើពួកវង្សរបស់ឪពុកគេ ខាងវង្សសេរ៉ាយ៉ា មានមេរ៉ាយា ខាងយេរេមា មានហាណានា
13 ខាងអែសរ៉ា មានមស៊ូឡាម ខាងអ័ម៉ារា មានយ៉ូហាណាន