នេហេមា 13:28-31 KHOV

28 ឯ​យ៉ូយ៉ាដា ជា​កូន​អេលី‌យ៉ាស៊ីប ជា​សំដេច​សង្ឃ លោក​មាន​កូន​ប្រុស​១ ដែល​ជា​កូន​ប្រសា​សាន‌បា‌ឡាត ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម ហេតុ​នោះ​ខ្ញុំ​ក៏​បណ្តេញ​វា​ចេញ​ពី​ខ្ញុំ​ទៅ

29 ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​គេ ពី​ព្រោះ​គេ​បាន​បង្អាប់​ការ‌ងារ​ជា​សង្ឃ និង​សេចក្តី​សញ្ញា​នៃ​ការ‌ងារ​នោះ និង​ពួក​លេវី​ដែរ។

30 គឺ​យ៉ាង​ដូច្នេះ​ដែល​ខ្ញុំ​បាន​ញែក​សំអាត​គេ ពី​គ្រប់​ទាំង​សាសន៍​ដទៃ ហើយ​ក៏​តាំង​ការ‌ងារ​ដែល​ពួក​សង្ឃ និង​ពួក​លេវី​ត្រូវ​រក្សា​ទុក​ឡើង​វិញ គ្រប់​គ្នា​តាម​ដំណែង​គេ​រៀង​ខ្លួន

31 ហើយ​សំរាប់​ដង្វាយ​ឧស​នៅ​វេលា​កំណត់ និង​សំរាប់​ផល​ផ្លែ​ដំបូង​ដែរ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​ទូល‌បង្គំ ដើម្បី​នឹង​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​ប្រកប​ដោយ​សេចក្តី​ល្អ​ផង។:៚