នេហេមា 13:6-12 KHOV

6 តែ​នៅ​អស់​រវាង​វេលា​នោះ ខ្ញុំ​មិន​បាន​នៅ​ក្រុង​យេរូ‌សាឡិម​ទេ ដ្បិត​នៅ​ឆ្នាំ​ទី​៣២​ក្នុង​រាជ្យ​អើថា‌ស៊ើក‌សេស ជា​ស្តេច​បាប៊ី‌ឡូន នោះ​ខ្ញុំ​បាន​វិល​ទៅ​ឯ​ស្តេច រួច​ក្រោយ​យូរ​បន្តិច​មក ខ្ញុំ​បាន​សូម​ច្បាប់​ស្តេច​ឲ្យ​បាន​មក​វិញ

7 កាល​ខ្ញុំ​មក​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ នោះ​ខ្ញុំ​ឃើញ​ការ​អាក្រក់ ដែល​អេលី‌យ៉ាស៊ីប​បាន​ធ្វើ ដោយ​រៀប‌ចំ​បន្ទប់​១​សំរាប់​ថូប៊ីយ៉ា នៅ​ក្នុង​ទី​លាន​ព្រះ‌វិហារ​នៃ​ព្រះ

8 ការ​នោះ​បាន​ទំនាស់​ចិត្ត​ខ្ញុំ​ជា​ខ្លាំង ហេតុ​នោះ​ខ្ញុំ​ក៏​យក​អស់​ទាំង​ប្រដាប់‌ប្រដា​របស់​ថូប៊ីយ៉ា បោះ​ទៅ​ខាង​ក្រៅ​បន្ទប់​ចេញ

9 ខ្ញុំ​ក៏​បង្គាប់​ឲ្យ​គេ​សំអាត​បន្ទប់ រួច​ខ្ញុំ​យក​គ្រឿង​ប្រដាប់​របស់​ព្រះ‌វិហារ​នៃ​ព្រះ ព្រម​ទាំង​ដង្វាយ​ម្សៅ និង​កំញាន ទៅ​ដាក់​ទុក​ក្នុង​នោះ​វិញ។

10 ខ្ញុំ​ក៏​យល់​ឃើញ​ថា​គេ​មិន​បាន​ចែក​ចំណែក​ឲ្យ​ដល់​ពួក​លេវី​ទេ បាន​ជា​ពួក​លេវី និង​ពួក​ចំរៀង ដែល​ធ្វើ​ការ‌ងារ គេ​បាន​រត់​ទៅ​ឯ​ស្រែ​ចំការ​របស់​ខ្លួន​វិញ

11 ដូច្នេះ ខ្ញុំ​បាន​តវ៉ា​ដល់​ពួក​មេ​ថា ហេតុ​អ្វី​បាន​ជា​បោះ‌បង់​ចោល​ព្រះ‌វិហារ​នៃ​ព្រះ​ដូច្នេះ រួច​ខ្ញុំ​ក៏​ប្រមូល​ពួក​លេវី មក​តាំង​ទុក​នៅ​ដំណែង​របស់​គេ​វិញ

12 ហើយ​ពួក​យូដា​ទាំង​អស់​គ្នា គេ​យក​ដង្វាយ​១​ភាគ​ក្នុង​១០ ពី​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង​មក​ដាក់​ក្នុង​ឃ្លាំង