15 ដូច្នេះ ខ្ញុំក៏ឡើងទៅតាមជ្រោះទឹក បានពិនិត្យមើលកំផែងទាំងយប់ រួចវិលទៅចូលតាមទ្វារច្រកភ្នំយ៉ាងនោះបានដល់ផ្ទះវិញ
16 ឯពួកដំរួតទីក្រុង ឥតបានដឹងជាខ្ញុំទៅឯណា ឬបានធ្វើអ្វីទេ ខ្ញុំក៏មិនទាន់បានប្រាប់ដល់ពួកយូដា ពួកសង្ឃ ឬពួកអ្នកមានត្រកូលខ្ពស់ ពួកដំរួត ឬពួកអ្នកឯទៀត ដែលរកស៊ីធ្វើការ នៅឡើយដែរ។
17 រួចមក ខ្ញុំនិយាយនឹងគេថា អ្នករាល់គ្នាឃើញសណ្ឋានអាក្រក់របស់យើងរាល់គ្នានេះ ហើយថា ក្រុងយេរូសាឡិមនៅតែគ្រាំគ្រា ហើយទ្វារក្រុងទាំងប៉ុន្មានភ្លើងឆេះអស់ ដូច្នេះ ចូរមក យើងសង់កំផែងក្រុងយេរូសាឡិមឡើង ដើម្បីកុំឲ្យមានគេត្មះតិះដៀលដល់យើងទៀត
18 រួចខ្ញុំនិយាយប្រាប់គេ ពីព្រះហស្តដ៏ល្អរបស់ព្រះនៃខ្ញុំ ដែលសណ្ឋិតនៅលើខ្ញុំ និងពីព្រះបន្ទូលនៃស្តេច ដែលទ្រង់បានមានព្រះបន្ទូលមកខ្ញុំ ដូច្នេះ គេក៏និយាយឡើងថា ចូរយើងលើកគ្នាធ្វើឡើង យ៉ាងនោះគេបានចំរើនកំឡាំងគ្នា ដើម្បីនឹងធ្វើការល្អនោះ
19 តែកាលសានបាឡាត ជាអ្នកស្រុកហូរ៉ូណែម និងថូប៊ីយ៉ា សាសន៍អាំម៉ូន ជាជំនិតលោក ហើយកេសែម ជាសាសន៍អារ៉ាប់ បានឮ នោះគេក៏សើចចំអក ហើយមើលងាយដល់យើងថា តើឯងរាល់គ្នាធ្វើអ្វីនេះ តើគិតបះបោរនឹងស្តេចឬអី
20 ខ្ញុំក៏ឆ្លើយទៅគេថា ព្រះនៃស្ថានសួគ៌ទ្រង់នឹងជួយចំរើនដល់យើងរាល់គ្នា ហេតុនោះ យើងរាល់គ្នា ជាពួកបំរើទ្រង់នឹងលើកគ្នាឡើងធ្វើ តែឯអ្នករាល់គ្នាវិញ គ្មានចំណែក គ្មានច្បាប់ ឬទីនឹករឮកនៅក្រុងយេរូសាឡិមឡើយ។