10 បន្ទាប់ពីគាត់មាន យេដាយ៉ា ជាកូនហារូម៉ាប គាត់ជួសជុលប្រទល់មុខនឹងផ្ទះគាត់ ហើយបន្ទាប់នឹងគាត់ នោះមានហាធូស ជាកូនហាសាបនា បានជួសជុល
11 ម៉ាលគា ជាកូនហារីម និងហាស៊ូប ជាកូនផាហាត-ម៉ូអាប់ គេបានជួសជុលមួយដុំទៀត ព្រមទាំងប៉មត្រង់គុកភ្លើង
12 បន្ទាប់ពីនោះ សាលូម ជាកូនរបស់ហាឡូហេស ជានាយដំរួតលើស្រុកយេរូសាឡិម១ចំហៀង គឺគាត់ និងពួកកូនស្រីរបស់គាត់បានជួសជុល។
13 ឯទ្វារច្រកភ្នំ គឺហានូន និងពួកស្រុកសាណូអាបានជួសជុល គេបានសង់ទ្វារនោះ ហើយដាក់ផ្ទាំងសន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុកឡើង ក៏ធ្វើកំផែង១ពាន់ហត្ថ រហូតដល់ទ្វារសំរាមទៀត។
14 ឯទ្វារសំរាមនោះ គឺម៉ាលគា កូនរេកាប ជានាយដំរួតឃុំបេត-ហាកេរែមបានជួសជុល គាត់បានសង់ទ្វារនោះ ហើយដាក់ផ្ទាំងសន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុកឡើង។
15 ឯទ្វារក្បាលទឹក គឺសាលូន កូនកុល-ហូសេ ជានាយដំរួតឃុំមីសប៉ាបានជួសជុល គាត់បានសង់ ហើយប្រក់ដំបូលទ្វារនោះ ក៏ដាក់ផ្ទាំងសន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុកឡើង រួចគាត់ធ្វើកំផែងត្រង់ស្រះស៊ីឡោម ដែលនៅក្បែរសួនច្បារស្តេច រហូតដល់ជណ្តើរ ដែលចុះពីទីក្រុងដាវីឌ
16 បន្ទាប់នឹងគាត់មាននេហេមា កូនអាសប៊ូកជានាយដំរួតឃុំបេត-ស៊ើរមួយចំហៀង គេបានជួសជុលរហូតដល់ទល់មុខនឹងផ្នូរដាវីឌ ហើយដល់ស្រះដែលគេបានជីក និងដល់ផ្ទះពួកមនុស្សខ្លាំងពូកែ