នេហេមា 3:12-18 KHOV

12 បន្ទាប់​ពី​នោះ សាលូម ជា​កូន​របស់​ហាឡូ‌ហេស ជា​នាយ​ដំរួត​លើ​ស្រុក​យេរូ‌សាឡិម​១​ចំហៀង គឺ​គាត់ និង​ពួក​កូន​ស្រី​របស់​គាត់​បាន​ជួស‌ជុល។

13 ឯ​ទ្វារ​ច្រក​ភ្នំ គឺ​ហានូន និង​ពួក​ស្រុក​សាណូអា​បាន​ជួស‌ជុល គេ​បាន​សង់​ទ្វារ​នោះ ហើយ​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក​ឡើង ក៏​ធ្វើ​កំផែង​១​ពាន់​ហត្ថ រហូត​ដល់​ទ្វារ​សំរាម​ទៀត។

14 ឯ​ទ្វារ​សំរាម​នោះ គឺ​ម៉ាលគា កូន​រេកាប ជា​នាយ​ដំរួត​ឃុំ​បេត-ហា‌កេរែម​បាន​ជួស‌ជុល គាត់​បាន​សង់​ទ្វារ​នោះ ហើយ​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក​ឡើង។

15 ឯ​ទ្វារ​ក្បាល​ទឹក គឺ​សាលូន កូន​កុល-ហូសេ ជា​នាយ​ដំរួត​ឃុំ​មីសប៉ា​បាន​ជួស‌ជុល គាត់​បាន​សង់ ហើយ​ប្រក់​ដំបូល​ទ្វារ​នោះ ក៏​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក​ឡើង រួច​គាត់​ធ្វើ​កំផែង​ត្រង់​ស្រះ​ស៊ីឡោម ដែល​នៅ​ក្បែរ​សួន‌ច្បារ​ស្តេច រហូត​ដល់​ជណ្តើរ ដែល​ចុះ​ពី​ទី​ក្រុង​ដាវីឌ

16 បន្ទាប់​នឹង​គាត់​មាន​នេហេមា កូន​អាសប៊ូក​ជា​នាយ​ដំរួត​ឃុំ​បេត-ស៊ើរ​មួយ​ចំហៀង គេ​បាន​ជួស‌ជុល​រហូត​ដល់​ទល់​មុខ​នឹង​ផ្នូរ​ដាវីឌ ហើយ​ដល់​ស្រះ​ដែល​គេ​បាន​ជីក និង​ដល់​ផ្ទះ​ពួក​មនុស្ស​ខ្លាំង​ពូកែ

17 បន្ទាប់​នឹង​គាត់​មាន​ពួក​លេវី គឺ​រេហ៊ូម ជា​កូន​របស់​បានី​បាន​ជួស‌ជុល ហើយ​បន្ទាប់​មក​ទៀត មាន​ហាសាបយ៉ា ជា​នាយ​ដំរួត​លើ​ឃុំ​កៃឡា​មួយ​ចំហៀង​បាន​ជួស‌ជុល ជំនួស​ពួក​អ្នក​ស្រុក​គាត់

18 បន្ទាប់​នឹង​គាត់​មាន​ពួក​បង​ប្អូន​របស់​គេ​បាន​ជួស‌ជុល គឺ​បាវ៉ាយ កូន​ហេណា‌ដាឌ ជា​នាយ​ដំរួត​ឃុំ​កៃឡា​មួយ​ចំហៀង