នេហេមា 3:17-23 KHOV

17 បន្ទាប់​នឹង​គាត់​មាន​ពួក​លេវី គឺ​រេហ៊ូម ជា​កូន​របស់​បានី​បាន​ជួស‌ជុល ហើយ​បន្ទាប់​មក​ទៀត មាន​ហាសាបយ៉ា ជា​នាយ​ដំរួត​លើ​ឃុំ​កៃឡា​មួយ​ចំហៀង​បាន​ជួស‌ជុល ជំនួស​ពួក​អ្នក​ស្រុក​គាត់

18 បន្ទាប់​នឹង​គាត់​មាន​ពួក​បង​ប្អូន​របស់​គេ​បាន​ជួស‌ជុល គឺ​បាវ៉ាយ កូន​ហេណា‌ដាឌ ជា​នាយ​ដំរួត​ឃុំ​កៃឡា​មួយ​ចំហៀង

19 បន្ទាប់​នឹង​គាត់​មាន​អេស៊ើរ កូន​យេសួរ ជា​នាយ​ដំរួត​លើ​ស្រុក​មីសប៉ា គេ​បាន​ជួស‌ជុល​មួយ​ដុំ​ទៀត​ទល់​មុខ​នឹង​ផ្លូវ​ឡើង​ទៅ​ឯ​ឃ្លាំង​គ្រឿង​សស្ត្រា‌វុធ ត្រង់​រំពត់‌កំផែង

20 បន្ទាប់​នឹង​គាត់ មាន​បារូក ជា​កូន​សាប់‌បាយ បាន​ខ្នះ‌ខ្នែង​ធ្វើ​មួយ​ដុំ​ទៀត ចាប់​តាំង​ពី​រំពត់‌កំផែង រួច​ដល់​ទ្វារ​ផ្ទះ​អេលី‌យ៉ាស៊ីប ជា​សំដេច​សង្ឃ

21 បន្ទាប់​ពី​គាត់ មាន​ម្រេម៉ូត កូន​អ៊ូរីយ៉ា ដែល​ជា​កូន​ហាកូស បាន​ជួស‌ជុល​មួយ​ដុំ​ទៀត គឺ​ចាប់​តាំង​ពី​ទ្វារ​ផ្ទះ​អេលី‌យ៉ាស៊ីប រហូត​ដល់​ចុង​ផ្ទះ​លោក

22 បន្ទាប់​នឹង​គាត់​មាន​ពួក​សង្ឃ​បាន​ជួស‌ជុល គឺ​ជា​ពួក​សង្ឃ​ដែល​នៅ​ស្រុក​ជុំវិញ

23 បន្ទាប់​នឹង​គេ មាន​បេន‌យ៉ា‌មីន និង​ហាស៊ូប​បាន​ជួស‌ជុល ទល់​មុខ​នឹង​ផ្ទះ​ខ្លួន ហើយ​បន្ទាប់​នឹង​គេ នោះ​មាន​អ័សារា កូន​ម្អាសេយ៉ា ដែល​ជា​កូន​អ័ណានា​បាន​ជួស‌ជុល​ក្បែរ​ផ្ទះ​ខ្លួន