18 បន្ទាប់នឹងគាត់មានពួកបងប្អូនរបស់គេបានជួសជុល គឺបាវ៉ាយ កូនហេណាដាឌ ជានាយដំរួតឃុំកៃឡាមួយចំហៀង
19 បន្ទាប់នឹងគាត់មានអេស៊ើរ កូនយេសួរ ជានាយដំរួតលើស្រុកមីសប៉ា គេបានជួសជុលមួយដុំទៀតទល់មុខនឹងផ្លូវឡើងទៅឯឃ្លាំងគ្រឿងសស្ត្រាវុធ ត្រង់រំពត់កំផែង
20 បន្ទាប់នឹងគាត់ មានបារូក ជាកូនសាប់បាយ បានខ្នះខ្នែងធ្វើមួយដុំទៀត ចាប់តាំងពីរំពត់កំផែង រួចដល់ទ្វារផ្ទះអេលីយ៉ាស៊ីប ជាសំដេចសង្ឃ
21 បន្ទាប់ពីគាត់ មានម្រេម៉ូត កូនអ៊ូរីយ៉ា ដែលជាកូនហាកូស បានជួសជុលមួយដុំទៀត គឺចាប់តាំងពីទ្វារផ្ទះអេលីយ៉ាស៊ីប រហូតដល់ចុងផ្ទះលោក
22 បន្ទាប់នឹងគាត់មានពួកសង្ឃបានជួសជុល គឺជាពួកសង្ឃដែលនៅស្រុកជុំវិញ
23 បន្ទាប់នឹងគេ មានបេនយ៉ាមីន និងហាស៊ូបបានជួសជុល ទល់មុខនឹងផ្ទះខ្លួន ហើយបន្ទាប់នឹងគេ នោះមានអ័សារា កូនម្អាសេយ៉ា ដែលជាកូនអ័ណានាបានជួសជុលក្បែរផ្ទះខ្លួន
24 បន្ទាប់នឹងគាត់ មានប៊ីនុយ ជាកូនហេណាដាឌបានជួសជុលមួយដុំទៀត គឺចាប់តាំងពីផ្ទះអ័សារារហូតដល់រំពត់កំផែង ហើយទៅដល់ទីជ្រុងផង