នេហេមា 3:20-26 KHOV

20 បន្ទាប់​នឹង​គាត់ មាន​បារូក ជា​កូន​សាប់‌បាយ បាន​ខ្នះ‌ខ្នែង​ធ្វើ​មួយ​ដុំ​ទៀត ចាប់​តាំង​ពី​រំពត់‌កំផែង រួច​ដល់​ទ្វារ​ផ្ទះ​អេលី‌យ៉ាស៊ីប ជា​សំដេច​សង្ឃ

21 បន្ទាប់​ពី​គាត់ មាន​ម្រេម៉ូត កូន​អ៊ូរីយ៉ា ដែល​ជា​កូន​ហាកូស បាន​ជួស‌ជុល​មួយ​ដុំ​ទៀត គឺ​ចាប់​តាំង​ពី​ទ្វារ​ផ្ទះ​អេលី‌យ៉ាស៊ីប រហូត​ដល់​ចុង​ផ្ទះ​លោក

22 បន្ទាប់​នឹង​គាត់​មាន​ពួក​សង្ឃ​បាន​ជួស‌ជុល គឺ​ជា​ពួក​សង្ឃ​ដែល​នៅ​ស្រុក​ជុំវិញ

23 បន្ទាប់​នឹង​គេ មាន​បេន‌យ៉ា‌មីន និង​ហាស៊ូប​បាន​ជួស‌ជុល ទល់​មុខ​នឹង​ផ្ទះ​ខ្លួន ហើយ​បន្ទាប់​នឹង​គេ នោះ​មាន​អ័សារា កូន​ម្អាសេយ៉ា ដែល​ជា​កូន​អ័ណានា​បាន​ជួស‌ជុល​ក្បែរ​ផ្ទះ​ខ្លួន

24 បន្ទាប់​នឹង​គាត់ មាន​ប៊ីនុយ ជា​កូន​ហេណា‌ដាឌ​បាន​ជួស‌ជុល​មួយ​ដុំ​ទៀត គឺ​ចាប់​តាំង​ពី​ផ្ទះ​អ័សារា​រហូត​ដល់​រំពត់‌កំផែង ហើយ​ទៅ​ដល់​ទី​ជ្រុង​ផង

25 ប៉ាឡាល ជា​កូន​អ៊ូសាយ​បាន​ធ្វើ​នៅ​មុខ​រំពត់‌កំផែង និង​ប៉ម​ដែល​លយ​ចេញ​ពី​ដំណាក់​ស្តេច​ខាង​លើ ដែល​នៅ​ក្បែរ​ទី‌ធ្លា​របស់​ក្រុម​រក្សា​អង្គ ហើយ​បន្ទាប់​នឹង​គាត់​មាន​ពេដាយ៉ា ជា​កូន​ប៉ារ៉ូស​បាន​ធ្វើ

26 រីឯ​ពួក​នេធីនិម ដែល​នៅ​ត្រង់​អូផែល គេ​ក៏​ធ្វើ​រហូត​ដល់​ទី​ទល់​មុខ​នឹង​ទ្វារ​ទឹក​ខាង​កើត ហើយ​មក​ដល់​ប៉ម​ដែល​លយ​ចេញ​នោះ