22 បន្ទាប់នឹងគាត់មានពួកសង្ឃបានជួសជុល គឺជាពួកសង្ឃដែលនៅស្រុកជុំវិញ
23 បន្ទាប់នឹងគេ មានបេនយ៉ាមីន និងហាស៊ូបបានជួសជុល ទល់មុខនឹងផ្ទះខ្លួន ហើយបន្ទាប់នឹងគេ នោះមានអ័សារា កូនម្អាសេយ៉ា ដែលជាកូនអ័ណានាបានជួសជុលក្បែរផ្ទះខ្លួន
24 បន្ទាប់នឹងគាត់ មានប៊ីនុយ ជាកូនហេណាដាឌបានជួសជុលមួយដុំទៀត គឺចាប់តាំងពីផ្ទះអ័សារារហូតដល់រំពត់កំផែង ហើយទៅដល់ទីជ្រុងផង
25 ប៉ាឡាល ជាកូនអ៊ូសាយបានធ្វើនៅមុខរំពត់កំផែង និងប៉មដែលលយចេញពីដំណាក់ស្តេចខាងលើ ដែលនៅក្បែរទីធ្លារបស់ក្រុមរក្សាអង្គ ហើយបន្ទាប់នឹងគាត់មានពេដាយ៉ា ជាកូនប៉ារ៉ូសបានធ្វើ
26 រីឯពួកនេធីនិម ដែលនៅត្រង់អូផែល គេក៏ធ្វើរហូតដល់ទីទល់មុខនឹងទ្វារទឹកខាងកើត ហើយមកដល់ប៉មដែលលយចេញនោះ
27 បន្ទាប់នោះមានពួកត្កូអាបានជួសជុលមួយដុំទៀត ទល់មុខនឹងប៉មធំ ដែលលយចេញរហូតដល់កំផែងអូផែល។
28 ឯខាងលើទ្វារសេះ នោះពួកសង្ឃបានជួសជុលទល់មុខនឹងផ្ទះគេរៀងខ្លួន