នេហេមា 3:25-31 KHOV

25 ប៉ាឡាល ជា​កូន​អ៊ូសាយ​បាន​ធ្វើ​នៅ​មុខ​រំពត់‌កំផែង និង​ប៉ម​ដែល​លយ​ចេញ​ពី​ដំណាក់​ស្តេច​ខាង​លើ ដែល​នៅ​ក្បែរ​ទី‌ធ្លា​របស់​ក្រុម​រក្សា​អង្គ ហើយ​បន្ទាប់​នឹង​គាត់​មាន​ពេដាយ៉ា ជា​កូន​ប៉ារ៉ូស​បាន​ធ្វើ

26 រីឯ​ពួក​នេធីនិម ដែល​នៅ​ត្រង់​អូផែល គេ​ក៏​ធ្វើ​រហូត​ដល់​ទី​ទល់​មុខ​នឹង​ទ្វារ​ទឹក​ខាង​កើត ហើយ​មក​ដល់​ប៉ម​ដែល​លយ​ចេញ​នោះ

27 បន្ទាប់​នោះ​មាន​ពួក​ត្កូអា​បាន​ជួស‌ជុល​មួយ​ដុំ​ទៀត ទល់​មុខ​នឹង​ប៉ម​ធំ ដែល​លយ​ចេញ​រហូត​ដល់​កំផែង​អូផែល។

28 ឯ​ខាង​លើ​ទ្វារ​សេះ នោះ​ពួក​សង្ឃ​បាន​ជួស‌ជុល​ទល់​មុខ​នឹង​ផ្ទះ​គេ​រៀង​ខ្លួន

29 បន្ទាប់​នឹង​គេ នោះ​មាន​សាដុក ជា​កូន​អ៊ីមមើរ បាន​ជួស‌ជុល ទល់​មុខ​នឹង​ផ្ទះ​ខ្លួន ហើយ​បន្ទាប់​នឹង​គាត់​មាន​សេម៉ាយ៉ា កូន​សេកានា ជា​អ្នក​ឆ្មាំ​ទ្វារ​ទិស​ខាង​កើត បាន​ជួស‌ជុល

30 បន្ទាប់​នឹង​គាត់​មាន​ហាណានា ជា​កូន​សេលេមា និង​ហានូន ជា​កូន​ទី​៦​របស់​សាឡាប គេ​បាន​ជួស‌ជុល​មួយ​ដុំ​ទៀត បន្ទាប់​នឹង​គេ​នោះ​មាន​មស៊ូឡាម ជា​កូន​បេរេគា បាន​ជួស‌ជុល​ទល់​មុខ​នឹង​បន្ទប់​របស់​ខ្លួន

31 បន្ទាប់​នឹង​គាត់​មាន​ម៉ាលគា ជា​ម្នាក់​ក្នុង​ពួក​ជាង​ទង​បាន​ជួស‌ជុល រហូត​ដល់​ផ្ទះ​ពួក​នេធីនិម និង​ពួក​ជំនួញ ទល់​មុខ​នឹង​ទ្វារ​មីបកាឌ ហើយ​ដល់​ផ្លូវ​ឡើង​ត្រង់​ជ្រុង​កំផែង