នេហេមា 3:28-32 KHOV

28 ឯ​ខាង​លើ​ទ្វារ​សេះ នោះ​ពួក​សង្ឃ​បាន​ជួស‌ជុល​ទល់​មុខ​នឹង​ផ្ទះ​គេ​រៀង​ខ្លួន

29 បន្ទាប់​នឹង​គេ នោះ​មាន​សាដុក ជា​កូន​អ៊ីមមើរ បាន​ជួស‌ជុល ទល់​មុខ​នឹង​ផ្ទះ​ខ្លួន ហើយ​បន្ទាប់​នឹង​គាត់​មាន​សេម៉ាយ៉ា កូន​សេកានា ជា​អ្នក​ឆ្មាំ​ទ្វារ​ទិស​ខាង​កើត បាន​ជួស‌ជុល

30 បន្ទាប់​នឹង​គាត់​មាន​ហាណានា ជា​កូន​សេលេមា និង​ហានូន ជា​កូន​ទី​៦​របស់​សាឡាប គេ​បាន​ជួស‌ជុល​មួយ​ដុំ​ទៀត បន្ទាប់​នឹង​គេ​នោះ​មាន​មស៊ូឡាម ជា​កូន​បេរេគា បាន​ជួស‌ជុល​ទល់​មុខ​នឹង​បន្ទប់​របស់​ខ្លួន

31 បន្ទាប់​នឹង​គាត់​មាន​ម៉ាលគា ជា​ម្នាក់​ក្នុង​ពួក​ជាង​ទង​បាន​ជួស‌ជុល រហូត​ដល់​ផ្ទះ​ពួក​នេធីនិម និង​ពួក​ជំនួញ ទល់​មុខ​នឹង​ទ្វារ​មីបកាឌ ហើយ​ដល់​ផ្លូវ​ឡើង​ត្រង់​ជ្រុង​កំផែង

32 ហើយ​មួយ​ដុំ​នៅ​កណ្តាល​ទី​ជណ្តើរ​ឡើង​ត្រង់​ជ្រុង​កំផែង និង​ទ្វារ​ចៀម នោះ​គឺ​ពួក​ជាង​ទង និង​ពួក​ជំនួញ​បាន​ជួស‌ជុល​ឡើង។