នេហេមា 3:5-11 KHOV

5 បន្ទាប់​ពី​នោះ​ទៅ​មាន​ពួក​ត្កូអា​បាន​ជួស‌ជុល តែ​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​ក្នុង​ពួក​គេ ឥត​បាន​ជួយ​ធ្វើ​ការ​របស់​ព្រះ‌អម្ចាស់​នៃ​គេ​ឡើយ។

6 យ៉ូយ៉ាដា ជា​កូន​ផាសេហា និង​មស៊ូឡាម ជា​កូន​បេសូឌា​បាន​ជួស‌ជុល​ទ្វារ​ចាស់ គេ​ដាក់​ធ្នឹម និង​ផ្ទាំង​សន្លឹក​ទ្វារ ទាំង​គន្លឹះ ហើយ​នឹង​រនុក​ឡើង

7 បន្ទាប់​នឹង​គេ​មាន​មេឡាទា ជា​អ្នក​ក្រុង​គីបៀន និង​យ៉ាដោន ជា​អ្នក​ក្រុង​មេរ៉ុន ពួក​ក្រុង​គីបៀន និង​ពួក​ក្រុង​មីសប៉ា ជា​ស្រុក​ដែល​នៅ​ក្រោម​អំណាច​របស់​ចៅ‌ហ្វាយ​ខេត្ត នៅ​ខាង​នាយ​ទន្លេ គេ​បាន​ជួស‌ជុល

8 បន្ទាប់​ពី​នោះ មាន​អ៊ូស៊ាល ជា​កូន​ហារហាយ៉ា ជា​ពួក​ជាង​ទង​បាន​ជួស‌ជុល ហើយ​បន្ទាប់​នឹង​គាត់ មាន​ហាណានា ជា​ម្នាក់​ក្នុង​ពួក​លាយ​គ្រឿង​ក្រអូប គាត់​បាន​ជួស‌ជុល គេ​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​បាន​មាំ‌មួន​រហូត​ដល់​កំផែង​ធំ

9 បន្ទាប់​នឹង​គេ មាន​រេផាយ៉ា ជា​កូន​ហ៊ើរ ដែល​ជា​នាយ​ដំរួត​លើ​ស្រុក​យេរូ‌សាឡិម​១​ចំហៀង គាត់​បាន​ជួស‌ជុល

10 បន្ទាប់​ពី​គាត់​មាន យេដាយ៉ា ជា​កូន​ហារូម៉ាប គាត់​ជួស‌ជុល​ប្រទល់​មុខ​នឹង​ផ្ទះ​គាត់ ហើយ​បន្ទាប់​នឹង​គាត់ នោះ​មាន​ហាធូស ជា​កូន​ហាសាបនា បាន​ជួស‌ជុល

11 ម៉ាលគា ជា​កូន​ហារីម និង​ហាស៊ូប ជា​កូន​ផាហាត-ម៉ូអាប់ គេ​បាន​ជួស‌ជុល​មួយ​ដុំ​ទៀត ព្រម​ទាំង​ប៉ម​ត្រង់​គុក​ភ្លើង