6 យ៉ូយ៉ាដា ជាកូនផាសេហា និងមស៊ូឡាម ជាកូនបេសូឌាបានជួសជុលទ្វារចាស់ គេដាក់ធ្នឹម និងផ្ទាំងសន្លឹកទ្វារ ទាំងគន្លឹះ ហើយនឹងរនុកឡើង
7 បន្ទាប់នឹងគេមានមេឡាទា ជាអ្នកក្រុងគីបៀន និងយ៉ាដោន ជាអ្នកក្រុងមេរ៉ុន ពួកក្រុងគីបៀន និងពួកក្រុងមីសប៉ា ជាស្រុកដែលនៅក្រោមអំណាចរបស់ចៅហ្វាយខេត្ត នៅខាងនាយទន្លេ គេបានជួសជុល
8 បន្ទាប់ពីនោះ មានអ៊ូស៊ាល ជាកូនហារហាយ៉ា ជាពួកជាងទងបានជួសជុល ហើយបន្ទាប់នឹងគាត់ មានហាណានា ជាម្នាក់ក្នុងពួកលាយគ្រឿងក្រអូប គាត់បានជួសជុល គេធ្វើឲ្យក្រុងយេរូសាឡិមបានមាំមួនរហូតដល់កំផែងធំ
9 បន្ទាប់នឹងគេ មានរេផាយ៉ា ជាកូនហ៊ើរ ដែលជានាយដំរួតលើស្រុកយេរូសាឡិម១ចំហៀង គាត់បានជួសជុល
10 បន្ទាប់ពីគាត់មាន យេដាយ៉ា ជាកូនហារូម៉ាប គាត់ជួសជុលប្រទល់មុខនឹងផ្ទះគាត់ ហើយបន្ទាប់នឹងគាត់ នោះមានហាធូស ជាកូនហាសាបនា បានជួសជុល
11 ម៉ាលគា ជាកូនហារីម និងហាស៊ូប ជាកូនផាហាត-ម៉ូអាប់ គេបានជួសជុលមួយដុំទៀត ព្រមទាំងប៉មត្រង់គុកភ្លើង
12 បន្ទាប់ពីនោះ សាលូម ជាកូនរបស់ហាឡូហេស ជានាយដំរួតលើស្រុកយេរូសាឡិម១ចំហៀង គឺគាត់ និងពួកកូនស្រីរបស់គាត់បានជួសជុល។