នេហេមា 3:8-14 KHOV

8 បន្ទាប់​ពី​នោះ មាន​អ៊ូស៊ាល ជា​កូន​ហារហាយ៉ា ជា​ពួក​ជាង​ទង​បាន​ជួស‌ជុល ហើយ​បន្ទាប់​នឹង​គាត់ មាន​ហាណានា ជា​ម្នាក់​ក្នុង​ពួក​លាយ​គ្រឿង​ក្រអូប គាត់​បាន​ជួស‌ជុល គេ​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​បាន​មាំ‌មួន​រហូត​ដល់​កំផែង​ធំ

9 បន្ទាប់​នឹង​គេ មាន​រេផាយ៉ា ជា​កូន​ហ៊ើរ ដែល​ជា​នាយ​ដំរួត​លើ​ស្រុក​យេរូ‌សាឡិម​១​ចំហៀង គាត់​បាន​ជួស‌ជុល

10 បន្ទាប់​ពី​គាត់​មាន យេដាយ៉ា ជា​កូន​ហារូម៉ាប គាត់​ជួស‌ជុល​ប្រទល់​មុខ​នឹង​ផ្ទះ​គាត់ ហើយ​បន្ទាប់​នឹង​គាត់ នោះ​មាន​ហាធូស ជា​កូន​ហាសាបនា បាន​ជួស‌ជុល

11 ម៉ាលគា ជា​កូន​ហារីម និង​ហាស៊ូប ជា​កូន​ផាហាត-ម៉ូអាប់ គេ​បាន​ជួស‌ជុល​មួយ​ដុំ​ទៀត ព្រម​ទាំង​ប៉ម​ត្រង់​គុក​ភ្លើង

12 បន្ទាប់​ពី​នោះ សាលូម ជា​កូន​របស់​ហាឡូ‌ហេស ជា​នាយ​ដំរួត​លើ​ស្រុក​យេរូ‌សាឡិម​១​ចំហៀង គឺ​គាត់ និង​ពួក​កូន​ស្រី​របស់​គាត់​បាន​ជួស‌ជុល។

13 ឯ​ទ្វារ​ច្រក​ភ្នំ គឺ​ហានូន និង​ពួក​ស្រុក​សាណូអា​បាន​ជួស‌ជុល គេ​បាន​សង់​ទ្វារ​នោះ ហើយ​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក​ឡើង ក៏​ធ្វើ​កំផែង​១​ពាន់​ហត្ថ រហូត​ដល់​ទ្វារ​សំរាម​ទៀត។

14 ឯ​ទ្វារ​សំរាម​នោះ គឺ​ម៉ាលគា កូន​រេកាប ជា​នាយ​ដំរួត​ឃុំ​បេត-ហា‌កេរែម​បាន​ជួស‌ជុល គាត់​បាន​សង់​ទ្វារ​នោះ ហើយ​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក​ឡើង។