10 ឯពួកយូដាគេនិយាយថា កំឡាំងរបស់ពួកអ្នកលីសែងបានអន់ថយទៅហើយ សំរាមក៏មានយ៉ាងសន្ធឹក ដល់ម៉្លេះបានជាយើងនឹងសង់កំផែងឡើងវិញពុំបាន
11 មួយទៀត ពួកខ្មាំងសត្រូវរបស់យើង គេនិយាយថា យើងនឹងលោចូលទៅដល់កណ្តាលគេ រួចសំឡាប់គេបង់ ហើយបញ្ឈប់ការនោះ មុនដែលគេដឹងខ្លួន ឬឃើញអ្វីផង
12 ឯពួកសាសន៍យូដា ដែលមានទីលំនៅនៅជិតគេ នោះក៏មកពីគ្រប់ទីកន្លែងរបស់ខ្លួន ប្រាប់យើងរាល់គ្នាដល់ទាំង១០ដងថា គេនឹងសង្ឃកមកលើយើង
13 ដូច្នេះ ខ្ញុំក៏ដាក់ពួកបណ្តាជន ឲ្យកាន់ដាវលំពែង និងធ្នូរបស់គេ ឈរនៅត្រង់កន្លែងកំផែងទាបៗ ហើយនៅខាងលើផង តាមវង្សរបស់គេ
14 ខ្ញុំក៏ត្រួតមើល រួចចូលទៅជិត ប្រាប់ដល់ពួកអ្នកធំ និងពួកមេ ព្រមទាំងពួកបណ្តាជនទាំងប៉ុន្មានថា កុំឲ្យខ្លាចគេឡើយ ចូរនឹករឭកដល់ព្រះអម្ចាស់ដែលទ្រង់ធំ ហើយគួរស្ញែងខ្លាចវិញ រួចតស៊ូការពារពួកបងប្អូនកូនប្រុសកូនស្រី ហើយប្រពន្ធ និងផ្ទះសំបែងរបស់អ្នករាល់គ្នាចុះ។
15 កាលពួកខ្មាំងសត្រូវបានឮថា យើងរាល់គ្នាដឹងក្នុងគំនិតគេ ហើយថា ព្រះបាននាំឲ្យសេចក្តីប្រឹក្សារបស់គេខូចបង់ទៅដូច្នោះ នោះយើងទាំងអស់គ្នា ក៏វិលទៅធ្វើកំផែង តាមការយើងរៀងខ្លួន
16 ដូច្នេះ ចាប់តាំងពីវេលានោះទៅ ពួករបស់ខ្ញុំពាក់កណ្តាលក៏ធ្វើការ ហើយពាក់កណ្តាលទៀត ក៏កាន់លំពែង ខែល ធ្នូ និងអាវក្រោះ ឯពួកមេ ក៏ជួយទប់ទល់ពួកវង្សរបស់យូដាទាំងប៉ុន្មានដែរ