នេហេមា 4:19-23 KHOV

19 ហើយ​ខ្ញុំ​ប្រាប់​ដល់​ពួក​អ្នក​ធំ ពួក​មេ និង​ពួក​បណ្តា‌ជន​ទាំង​ពួង​ថា ការ​នេះ​ជា​ការ​ធំ​វែង​ពេក​ណាស់ យើង​រាល់​គ្នា​ឃ្លាត​ឆ្ងាយ​ពី​គ្នា នៅ​លើ​កំផែង​ផង

20 ដូច្នេះ នៅ​កន្លែង​ណា​ដែល​អ្នក​រាល់​គ្នា​ឮ​សូរ​ត្រែ នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​មូល​មក​ឯ​យើង​នៅ​ទី​នោះ ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​នឹង​តស៊ូ​ជំនួស​យើង។

21 យ៉ាង​នោះ យើង​រាល់​គ្នា​ចេះ​តែ​ធ្វើ​ការ​ទៅ មនុស្ស​ពាក់​កណ្តាល​បាន​កាន់​លំពែង​ចាប់​តាំង​ពី​ថ្ងៃ​រះ ដរាប​ដល់​ផ្កាយ​លេច​ចេញ​មក

22 នៅ​គ្រា​នោះ ខ្ញុំ​ក៏​ប្រាប់​ពួក​ជន​ថា ត្រូវ​ឲ្យ​គ្រប់​គ្នា ព្រម​ទាំង​ពួក​អ្នក​បំរើ​ខ្លួន ដេក​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​ជួយ​ការ‌ពារ​យើង​រាល់​គ្នា នៅ​ពេល​យប់ ហើយ​ធ្វើ​ការ​នៅ​ពេល​ថ្ងៃ

23 ដូច្នេះ ទោះ​ខ្ញុំ​ឬ​បង​ប្អូន ពួក​អ្នក​បំរើ​ខ្ញុំ ឬ​ពួក​ចាំ​យាម​ដែល​តាម​ខ្ញុំ​ក្តី គ្មាន​អ្នក​ណា​បាន​ដោះ​សំលៀក‌បំពាក់​ចេញ​ឡើយ លើក​តែ​មាន​ការ​បោក​ទឹក​ប៉ុណ្ណោះ។